​ ​ចាប់ខ្លួន​១០​នាក់​មាន​ទាំង​មេការ​ក្លិប​ខារ៉ាអូខេ​ម​គ្គុ​ទេស​ទេសចរណ៍​និង​ឌី​ជេរ​ពាក់ព័ន្ធ​គ្រឿងញៀន​

1233
ចែករម្លែក
  • 18
    Shares

(​សៀមរាប​)៖​មនុស្ស​ប្រុស​ស្រី​ចំនួន​១០​នាក់ ដែល​ក្នុងនោះ​មាន​ទាំង​មេការ​ក្លិប​ខារ៉ាអូខេ​យីហោ​ពីរ៉ាមីត ម​គ្គុ​ទេស​ទេសចរណ៍​ផង​នោះ ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ង​ចាប់់ខ្លួន បញ្ជូនទៅ​តុលាការ​។​ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨​ខែ សីហា​ឆ្នាំ​២០១៧​ដែល​ចូលរួម​សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្លក្រាម នៅ​ចំណុច​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម​។​

​លោក​វរ​សេនី​ទោ​អ៊ុ​សា​អាត​នាយ​កា​រិ​យ​ល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ធ្វើឡើង​នៅ​ទីតាំង​ផ្សេងគ្នា ដែល​លើក​១​ឃាត់​បាន​៨​នាក់​។​ទី​១: ឈ្មោះ សុខ ថៃ​ហៅ​ម៉ា​រី​យ៉ូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ​(​ឌី​ជេ​) ចាក់​ភ្លេង (​ជួញដូរ​)​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​ទី​២:​ឈ្មោះ​ទូច​ណារិន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ​ឌី​ជេ​ចាក់​ភ្លេង​(​ចាត់ចែង​)​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​ទី​៣ :​ឈ្មោះ មាស រតនា ហៅ​យុ​ត​ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ចាត់ចែង​)​មាន​សារធាតុ ញៀន​ក្នុង​ខ្លួន​ទី​៤​ឈ្មោះ ហឿន ដា​រី​កា​ហៅ​ធីតា ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​មុខរបរ នារី​អូ​តេស​ខារ៉ាអូខេ​ពីរ៉ាមីត​(​សមគំនិត​ជួញដូរ​)​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​ទី​៥​ឈ្មោះ សន រតនា​ហៅ​នាង​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ (​ប្រើប្រាស់​) មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទី​៦​ឈ្មោះ​តាំង ស៊ឺ​ងួ​ង​ហៅ​ទី​រឺ​យៀន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​ម​គ្គុ​ទេស​ទេសចរណ៍​(​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​ទី​៧​ឈ្មោះ​អ៊ុយ​សំនាង​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​(​ប្រើប្រាស់​)​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​និង​ទី​៨​ឈ្មោះ ស៊ឹម ដាវី ភេទ​ស្រី អាយុ​២០​ឆ្នាំ​មុខរបរ​មេកា​ខារ៉ាអូខេ​ពីរ៉ាមីត ទីលំនៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង​ខេត្តសៀមរាប​(​ប្រើប្រាស់​)​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។

​លោក​បន្ត​នៅ​ថ្ងៃ​ដដែល​ក្នុងភូមិ​បន្ទាយ​ចាស់ នៃ​សង្កាត់​ស្លក្រាម បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ទៀត ដែល​ទី​១​ឈ្មោះ​សេង សុវត្ថិ ប្រុស​អាយុ​២៦​ឆ្នាំ​គ្មាន​មុខរបរ ទីលំនៅ​ក្រុងភ្នំពេញ​។​ទី​២ ឈ្មោះ​សៀង សុ​ផានិត​ប្រុស​អាយុ​២៩​ឆ្នាំ ទីលំនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ពួកគេ​ទាំងពី​មាន​សារធាតុ​ញៀន​។​

​លោក​បញ្ជាក់ថា ក្នុងពេល​ចាប់ខ្លួន​ក្រុម​៨​នាក់​ខាងលើ ដកហូត​ម៉ា​ទឹកកក​ទំងន់​១០,២​ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​២​គ្រឿង ទូរស័ព្ទដៃ​ចំនួន​០៤​គ្រឿង​ឧបករណ៍ប្រើប្រាស់​និង​សំភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។​៨​នាក់​បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៧​ឯ​២​នាក់​បញ្ជូនទៅ​មណ្ឌល​កែប្រែ​៕S/ ដោយ​:​អង្គរតូច​

​រូបភាព​:​ជនសង្ស័យ​និង​វត្ថុតាង​ពេល​ចាប់់ខ្លួន​។​

​ ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ