និស្សិត​និង​សាស្ត្រាចារ្យ​ជាង​៥០​រូប​សិក្សា​ឈ្វេងយល់​ពី​សង្វាក់​ផលិតកម្ម​ក្រុមហ៊ុន​ជីបម៉ុង​អ៊ី​ន​ដា​ស្ទ្រី​ស៍​

393
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​និស្សិត​ចំនួន​៥០​រូប​និង​សាស្ត្រាចារ្យ​ចំនួន​៤​រូប​នៃសាលាបច្ចេកទេសដុនបូស្កូភ្នំពេញ(DonBoscoTechnicalSchoolPhnomPenh)​នាពេល​ថ្មីៗ​នេះ​បានមក​ធ្វើ​ទស្សនកិច្ច​សិក្សា​មកកាន់​រោងចក្រ​ផលិត​ក្បឿង​បេតុង​និង​ទុយោ​ជីបម៉ុង​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​កណ្តាល​សង្កាត់​រលួស​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​

តំណាង​អ្នកចូលរួម ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត ក្បឿង​និង​ទុយោ​របស់​ក្រុមហ៊ុន​ជីបម៉ុង​អ៊ី​ន​ដា​ស្ទ្រី​ស៍​ថា​នេះ​គឺជា​លើក​ទី​១​សម្រាប់​ក្រុម​ពួក​និស្សិត​គាត់​ដែលមាន​ឱកាស​បានមក​ទស្សនា​រោងចក្រ​ផលិត​ក្បឿង​និង​ទុយោ​ដោយផ្ទាល់​។​

​ក្រុមនិស្សិត​និង​សាស្ត្រាចារ្យ​បានមក​សិក្សា​ឈ្វេងយល់​ពី​សង្វាក់​ផលិតកម្ម និង​គុណភាព​របស់​ក្បឿង និង​ទុយោ​ជីបម៉ុង​នៃ​ក្រុមហ៊ុន​ជីបម៉ុង​អ៊ី​ន​ដា​ស្ទ្រី​ស៍​។​ក្នុងកំឡុងពេល​ទស្សនា​រោងចក្រ​អ្នកជំនាញ​បានបង្ហាញ​ពី​ចំណេះដឹង​សំខាន់ៗ​អំពី​បច្ចេកទេស​ផលិត​ក្បឿង​និង​ទុយោ​ជីបម៉ុង​ដោយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយពី​ប្រទេស​អ៊ីតាលី​រួមជាមួយ​ការប្រើប្រាស់​វត្ថុធាតុដើម​ដ៏​ល្អឥតខ្ចោះ​ក្នុងការ​ផលិត​របស់​រោង​ចក្រ ។​

ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ ផលិត​ក្បឿង និង ទុយោ សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ ។​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ​និស្សិត​ក៏បាន​ចូល​ទស្សនា​រោងចក្រ​បេតុង​លាយ​ស្រេច​និង​បានឃើញ​ការអនុវត្ត​ផ្ទាល់​ពី​ដំណើរការ​នៃ​ការ​លាយ​បេតុង​ដើម្បីឱ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​ស្តង់ដា​ក៏ដូចជា​សង្វាក់​ផលិតកម្ម​របស់​រោងចក្រ​ទាំងមូល​។​

​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​ជីបម៉ុង​អ៊ី​ន​ដា​ស្ទ្រី​ស៍គឺ​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ឈានមុខ​គេ​មួយ​ក្នុង​ការផលិត​និង​ផ្គត់ផ្គង់​ប៉េ​បេតុង​លាយ​ស្រេច​ក្បឿង​និង​ទុយោ​គ្រប់​ប្រភេទ​។​រាល់​ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន​ជីបម៉ុង​អ៊ី​ន​ដា​ស្ទ្រី​ស៍ត្រូវ​បាន​ផលិតឡើង​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ដ៏​ល្អឥតខ្ចោះ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​របស់​អ៊ីតាលី​៕S/

​ចំណងជើង​រូបថត​៖​និស្សិត​និង​សាស្ត្រាចារ្យ​ជាង​៥០​រូប​មកសិក្សាឈ្វេងយល់​ពី​សង្វាក់​ផលិតកម្ម​ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ