​រថយន្ត​ចិន​បើក​បុក​រថយន្ត​ជន​ជាតិចិន​ដូចគ្នា​ រង​ការខូចខាត​

439
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ចិន​មួយក្រុម​បើករថយន្ត​ទំនើប​ម៉ាក​RangeRover​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AM9996​បើក​បត់​ឆ្វេង​ឆ្លងផ្លូវ​ត្រឡប់ក្រោយ​ ត្រូវ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ទៀត​ម៉ាក​PORSCHE​ពណ៌​ស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AW0131​បើកបរ​ដោយ​ជនជាតិ​ចិន​ក្នុង​ល្បឿន​លឿន​ទៅបុក​ចំ​ពី​ចំហៀង ​បណ្ដាលឱ្យ​រថយន្ត​ទាំងពីរ​គ្រឿង​រង​ការខូចខាត​ខ្ទេច​យ៉ាងដំណំ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​ព្រះ​សុធារស ​មុខ​ផ្សារ​ទំនើប​អ៊ី​អន​១ ​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​​ខណ្ឌចំការមន​ភ្នំពេញ​រាជធានី​ភ្នំពេញ​​កាលពី​វេលា​ម៉ោង​២​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៩​។​

ក្រោយពេល​កើតហេតុ​ ភាគី​ទាំងសងខាង​ធ្វើការ​ចរចាគ្នាមិនត្រូវ​ ទើប​សមត្ថកិច្ច​ស្ទូចយកទៅ​រក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល ​ក្រោយ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម