ប្រទូសរ៉ាយ​ខ្លាំង​កាលពី​យប់​ថ្ងៃ​សៅរ៍ ជាហេតុ​នាំ​អោយ​ប៉ូលិស​ហុងកុង​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​ធ្វើការ​ចាប់ខ្លួន​ជា​ថ្មី

573
ចែករម្លែក

​មនុស្ស​ជាង​២០​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ចំពោះ​ការរំលោភច្បាប់ រួម​មាន​ការជួបជុំ​គ្មាន​ការអនុញ្ញាត និង​វាយប្រហារ​លើ​ប៉ូលិស​ក្នុងអំឡុង​ប្រតិបត្តិការ​ប៉ូលិស ដើម្បី​បណ្តេញ​​អ្នក​ប្រឆាំង​តវ៉ា​ហិង្សា​នៅ​ទីតាំង​ផ្សេងៗ​ក្នុង​ទីក្រុង​ហុងកុង​កាលពី​យប់​ថ្ងៃ​សៅរ៍​និង​ដើម​ថ្ងៃអាទិត្យ​។​

​ពួក​បាតុករ​ប្រឆាំង​ច្បាប់​បត្យាប័ន​រាប់រយ​នាក់​បាន​ប្រឈម​មុខ​ជាមួយ​ប៉ូលិស​នៅ​សង្កាត់​ទេសចរណ៍ ម៉ុង​កុក និង ត្សី​ម សា ស៊ូ​យ នៅក្នុង​ការតវ៉ា​ប្រឆាំង​ចុង​សប្តាហ៍​ទី​៩​ជាប់​គ្នា ​និង​ជា​ការប្រឈមមុខ​គ្នា​ចុង​ក្រោយ​នៅក្នុង​ការតវ៉ា​ប្រឆាំង​ដែល​ពីដំបូង​បង្ក​ឡើង​ពី​ច្បាប់​បត្យាប័ន​ដែល​អនុញ្ញាត​អោយ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាត់ទោស​នៅ​ចិន​ដី​​គោក​។​

កាន់តែបង្ហាញការប្រឆាំងរដ្ឋអំណាចច្បាស់ហើយ ពួកបាតុករកាន់ទង់អាម៉េរិក និងឡើងទម្លាក់ទង់ជាតិចិន បាញ់ឡាហ្ស៊ែរនិងឡោមព័ទ្ធវាយប៉ូលិស

​ក្នុងអំឡុង​ប្រតិបត្តិ​ការបំបែកហ្វូង​បាតុកម្ម អ្នក​ប្រឆាំង​តវ៉ា​ខ្លះ​បាន​ចោល​គ្រាប់បែក​សាំង ដុំឥដ្ឋ ដប​ថ្ម​និង​វត្ថុ​ផ្សេងៗ​ដាក់​ប៉ូលិស ជាហេតុ​នាំ​អោយ​ប៉ូលិស​បាញ់​ឧស្ម័ន​ហៀរ​ទឹក​​ភ្នែក​និង​ម្សៅ​ម្ទេស​ជា​ការឆ្លើយតប​។​

​បើតាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ពួក​បាតុករ​ក៏​បាន​បាញ់​កម្ម​រស្មី​ឡា​ហ្ស៊ែ​រក​ម្លាំង​ខ្លាំង​ដាក់​ប៉ូលិស ដុតបំផ្លាញ នៅ​ទីតាំង​ផ្សេងៗ និង​រុញ​ធុងសម្រាម​​ដែល​ឆេះ​ដាក់​ប៉ូលិស​។​

​ពួក​បាតុករ​កាលពី​យប់​ថ្ងៃ​សៅរ៍​ក៏​បាន​ឡោមព័ទ្ធ​ស្ថានីយ​ប៉ូលិស​មួយ ដោយ​វាយបំផ្លាញ​របស់របរ​នៅ​ខាងក្រៅ ព្រមទាំង​ដុត​និង​ចោល​ដុំឥដ្ឋ​ចូលក្នុង​បរិវេណ​ប៉ុស្ត​ប៉ូលិស​ជា​ហេតុ​នាំ​​អោយ​ខូច​រថយន្ត​ជាង​២០​។​

​នៅ​ស្ថានីយ​រថយន្តក្រុង​មួយ​នៅ​សង្កាត់​វ៉ុង តា​យ ស៊ីន ពួក​បាតុករ​ក៏​បាន​ចោល​ឆត្រ​និង​បាញ់​ហ្គាស​ពន្លត់ភ្លើង​ដាក់​ប៉ូលិស​។​ពេល​ប៉ូលិស​ដកថយ​ទៅកាន់​រថយន្ត ពួកគេ​បាន​ឡោម​​ព័ទ្ធ​និង​វាយបំផ្លាញ​រថយន្ត​ប៉ូលិស​។​

​ចលាចល​កាលពី​ថ្ងៃ​សៅរ៍ បាន​ចាប់ផ្តើម​ជាមួយ​នឹង​ការដើរ​ដង្ហែ​មាន​ការ​អនុញ្ញាត​មួយ​នៅ​សង្កាត់​កៅ​លុន នៅ​ពេល​រសៀល ដោយ​បាន​ទាក់ទាញ​អ្នក​ចូលរួម​ពី​គ្រប់​អាយុ មាន​ទាំង​​កូន​ក្មេង​និង​មនុស្ស​ចាស់​។​តែ​ក្រោយ​ដើរ​ដង្ហែ​បន្តិច នៅ​ម៉ោង​ប្រមាណ​៤​រសៀល ពួក​អ្នក​ប្រឆាំង​តវ៉ា​ក្បាលរឹង​ខ្លះ​បាន​ធ្វើដំណើរ​ហួរ​ចំណុច​ដែល​អាជ្ញាធរ​កំណត់ទុក ជាហេតុ​នាំ​អោ​​យ​ប្រឈម​ជាមួយ​ប៉ូលិស​និង​ផ្ទុះ​អំពើ​ហិង្សា​រហូត​ហួស​រំលង​អធ្រាត​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម