ខ្លាំង​មែន​! កំពុង​មានគភ៌​ហើយ អាច​ប្រឡង​ឈ្នះ​លេខ ១ ខាង​គ្រវីគូទ​ទៀត​

1291
ចែករម្លែក

ស្ត្រី​ជិត​ក្លាយជា​ម្តាយ​គេ​មួយរូប​បានធ្វើឱ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​នៅ​កម្មវិធី​ប្រកួត​គ្រវីគូទ នៅពេល​នាង​គ្រវីគូទ​សិច​ស៊ី​ទាំង​មានគភ៌ មិន​សំចៃ​ដៃ​ដើម្បី​ឈ្នះ​រង្វាន់​លេខ ១​។ នេះ​បើតាម​ប្រភព​ដេលី​មែ​ល​កាលពី​ថ្ងៃទី ៣០ មិថុនា​។​

ស្ត្រី​មានគភ៌​៥​ខែ ឈ្មោះ អា​ឡិច​សាន់​ឌ្រី​យ៉ា អា​រី​ហ្សា បាន​ស្រាត​សល់​តែ​ឈុត​ប៊ី​គី​នី អាវ​ស្តើង​ខ្លី ដើម្បី​សម្តែង​ក្បាច់​រាំ​គ្រវីគូទ​ដ៏​ទាក់ទាញ​នៅ​កម្មវិធី​ប្រកួត​រាំ​គ្រវីគូទ​មួយ​ហៅថា MixBumBum នៅ​ប្រទេស​កូ​ឡុំ​ប៊ី​។​

ទស្សនិកជន​បាននាំគ្នា​ទះដៃ​លើកទឹកចិត្ត​នាង​រហូត​នៅពេល​នាង​សម្តែង​គ្រវីគូទ​ម្តងៗ​។​

ទោះបី​មានគភ៌​ច្រើន​ខែ​យ៉ាងណាក៏ដោយ ក៏​នាង​នៅតែ​អាច​គ្រវីគូទ​បាន​ឡូយ​ជាងគេ រហូត​ទទួល​បានការ​សាទរ​ពី​ទស្សនិកជន​។​

ហើយ​អ្នកទស្សនា​នាំគ្នា​ចំហ​មាត់​នៅពេល​នាង​អា​ឡិច​សាន់​ឌ្រី​យ៉ា​ពោប​ទៅលើ​ឥដ្ឋ​ដើម្បី​សម្តែង​ក្បាច់​ញាក់សាច់​ជាច្រើន នៅ​កម្មវិធី​ប្រកួត​នៅ​ទីក្រុង​បា​រ៉ា​ន់​គ្វី​ល​ឡា ភាគ​ខាងជើង​ប្រទេស​កូ​ឡុំ​ប៊ី​។

​នាង​បាន​ដណ្តើម​លេខ ១ នៅពេល​គណៈកម្មការ​ប្រកាស​ជ័យលាភី ហើយ​នាង​ទទួលបាន​ទឹកប្រាក់​ជា​សេក​ចំនួន ១.០០០ ដុល្លារ​៕ ​ដោយ ៖កញ្ញាដាលីស

 

 

 

អា​ឡិច​សាន់​ឌ្រី​យ៉ា អា​រី​ហ្សា ដែលមាន​គភ៌ ៥ ខែ​ឈ្នះ​ការប្រកួត​គ្រវីគូទ​នៅ​កូ​ឡុំ​ប៊ី កាលពីពេល​ថ្មីៗ​នេះ

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម