សិស្សសាលាពីរនាក់លង់ទឹកស្លាប់នៅចុងឆ្នេរខ្សាច់កោះប៉ែននៅពេលជួយសង្រ្គោះមិត្តភក្តិមិនចេះហែលដូចគ្នា

756
ចែករម្លែក

ដោយ​​:គង់ហេង/កំពង់ចាម ៖ យុវជនជាសិស្ស នៃវិទ្យាល័យសម្តេចជួនណាតចំនួន ពីរ នាក់បានលង់ទឹកស្លាប់នៅពេលជនរងគ្រោះទាំងពីរ បានលោតចុះទៅជួយសង្រ្គោះគ្នានៅចំណុចឆ្នេរខ្សាច់ភូមិកោះកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី ៣ សីហា ២០១៩។

លោក យ៉ាន វន្នី នាយប៉ុស្ត៍នគរបាលឃុំកោះមិត្តបានឲ្យដឹងថា យុវជនជាជនរងគ្រោះទាំងពីរឈ្មោះ ម៉ៅ ធ្នូ អាយុ ១៨ ឆ្នាំនៅភូមិវិហារ និងម្នាក់ទៀតឈ្មោះ លឹម មករា អាយុ ១៩ ឆ្នាំនៅភូមិគោកគ្រាម ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អ្នកទាំងពីរជាសិស្ស នៃវិទ្យាល័យសម្តេចជួនណាត។

លោកនាយប៉ុស្ត៍បានស្រង់សម្តីមិត្តភក្តីជនរងគ្រោះថា ពួកគេមានគ្នា ប្រាំ នាក់ជាសិស្សវិទ្យាល័យសម្តេចជួនណាតនៅរសៀលថ្ងៃទី ៣ សីហា បាននាំគ្នាជិះម៉ូតូមកដើរកម្សាន្តលេងនៅឆ្នេរខ្សាច់ចំណុចកើតហេតុខាងលើ។ ខណ:នោះឈ្មោះ លឹម មករា ជាមិត្តភក្តី បានចុះទៅលេងទឹកនៅជាប់ឆ្នេរខ្សាច់នោះ ក៏បានដើរដល់កន្លែងទឹកជ្រៅផុតដៃផុតជើងបានលង់ ស្រែកឲ្យជួយ។ វេលានោះឈ្មោះ ម៉ៅ ធ្នូ ក៏លោតចុះទៅជួយសង្រ្គោះ ប៉ុន្តែទាំងពីរសុទ្ធតែមិនចេះហែលទឹកដូចគ្នាក៏ឳបគ្នាលិចបាត់តែម្តង។

លោក វន្នី បានបន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើសមត្ថកិច្ច និងអាជ្ញាធរបានសហការគ្នារុករកជនរងគ្រោះបាត់ខ្លួន ក៏បានប្រទះឃើញស្លាប់ទាំងពីរហើយបានស្រង់សាកសព មកពិនិត្យ និងធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា ទាំងពីរនាក់ពិតជាបានស្លាប់ដោយលង់ទឹកប្រាកដមែន ហើយប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ