ស្លាប់​ពី​ការ​លិច​នាវា​ចម្លង​នៅ​ហ្វីលីពីន​កើន​ដល់​៣១​នាក់​ស្លាប់ និង​៦២​នាក់​ត្រូវបាន​ជួយសង្គ្រោះ​

651
ចែករម្លែក

​ពួក​អ្នក​ជួយសង្គ្រោះ​បាន​ស្រង់​សាកសព​នៅក្នុង​សមុទ្រ​មាន​រលក​និង​ខ្យល់​ខ្លាំង កន្លែង​ដែល​ទូក​ចម្លង​៣​បាន​ក្រឡាប់​លិច​ក្រោយ​រង​ការ​បាយ​ប្រហារ​ពី​ខ្យល់​ខ្លាំង​កាលពី​ថ្ងៃ​សៅរ៍​​នៅ​ចន្លោះ​ខេត្ត​ដែន​កោះ​ចំនួន​ពីរ ជាហេតុ​នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​គិត​មកដល់​ថ្ងៃអាទិត្យ​ទី​៤​សីហា​កើន​ដល់​៣១​នាក់​។​

​អ្នកនាំពាក្យ​ឆ្មាំ​សមុទ្រ​ហ្វីលីពីន បាន​និយាយថា អ្នកស្លាប់​ភាគច្រើន​ជា​អ្នកដំណើរ​នៃ​ទូក​ចម្លង​ពីរ ដែល​បាន​ក្រឡាប់​ដោយ​កម្លាំង​ខ្យល់​បក់​និង​រលក​ធំៗ​កាលពី​ថ្ងៃ​សៅរ៍ នៅ​ឯនាយ​​ឆ្នេរ​ខេត្ត​Guimaras និង Iloilo ។​អ្នកដំណើរ​៦២​នាក់​ទៀត​ត្រូវបាន​ជួយសង្គ្រោះ​។​

​ទូក​ចម្លង​ទី​៣ ដែល​មិន​ដាក់​អ្នកដំណើរ ក៏​បាន​ក្រឡាប់​នៅ​ច្រក​សមុទ្រ​Iloilo Strait និង​សមាជិក​ទូក​៥​នាក់​នៅ​មាន​ជីវិត​។​

​អ្នក​នៅ​មាន​ជីវិត​បាន​រៀបរាប់ថា មេឃ​បាន​ប្រែជា​ងងឹត​ភ្លាម​នៅ​ពេល​ពួកគេ​ធ្វើដំណើរ​បាន​ពាក់កណ្តាល​ផ្លូវ ពេល​ជួប​ខ្យល់​និង​ភ្លៀង​ខ្លាំង​។​

​ទីភ្នាក់ងារ​ព្យាករណ៍​អាកាសធាតុ បាន​ព្រមាន​អំពី​ការ​ធ្លាក់ភ្លៀង​រដូវវស្សា​ខ្លាំង ផ្គរ​រន្ទះ​និង​បំណាក់​ដី​បង្កឡើង​ដោយ​ភ្លៀង ខណៈ​ព្យុះ​មួយ​កំពុង​បង្ហាញ​ខ្លួន​នៅ​ចម្ងាយ​៨៧៥​គី​ឡូ​​ម៉ែត្រ​ពី​ឆ្នេរ​។​

​សាលារៀន​និង​ការងារ​ត្រូវបាន​ផ្អាក​នៅ​ក្រុង​ម៉ានីល ចំ​ពេល​មាន​ការ​ធ្លាក់ភ្លៀង​ខ្លាំង​និង​ការ​ជន់​លិច​ផ្លូវ ដែល​បាន​បង្ក​ការកកស្ទះ​ចរាច​រណ៍កា​លពី​ថ្ងៃ​សុក្រ​នៅ​តំបន់​ទាបៗ​ក្នុង​ក្រុង​។​

​សូមបញ្ជាក់​ថា ព្យុះ​ប្រមាណ​២០​វាយប្រហារ​ហ្វីលីពីន​ក្នុង​មួយឆ្នាំៗ ដោយ​ធ្វើអោយ​កម្រង​កោះ​នេះ​ស្ថិតនៅ​លើ​ខ្សែ​ព្យុះ​ប៉ាស៊ីហ្វិក​និង​រញ្ជួយ​ដី​នៃ​ពិភពលោក​៕​ដោយ​៖​វាសនា​

​ជនរងគ្រោះ​ពី​ការ​លិច​នាវា​ចម្លង​យ៉ាងតិច​៣​ផ្សេង​គ្នា​កាលពី​ថ្ងៃ​សៅរ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម