អាមេរិក​និង​ហ្វីលីពីន​ធ្វើការ​ល្បាត​កងទ័ពជើងទឹក​រួម​គ្នា​ប្រឆាំង​ក្រុម​ជន​កម្ម​ប្រយុទ្ធ​អ៊ីស្លាម​

1112
ចែករម្លែក

កងទ័ពជើងទឹក​អាមេរិក​និង​ហ្វីលីពីន បានធ្វើការ​ល្បាត​រួមគ្នា​នៅ​ថ្ងៃ​សៅរ៍​ទី​១​ខែកក្កដា​នៅ​ដែនសមុទ្រ​ហ្វីលីពីន​ភាគខាងត្បូង​ដ៏​គ្រោះ​​ថ្នាក់ ចំពេល​មានការ​ព្រួយបារម្ភ​ជា​អន្តរជាតិ​អំពី​សកម្មភាព​នៃ​ក្រុម​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម និង សកម្មភាព​ចោរ​សមុទ្រ​នៅក្នុង​​តំបន់​នោះ​។​

​នាវាចម្បាំង​USS Coronado​នៃ​កងទ័ពជើងទឹក​អាមេរិក បាន​ចូលរួម​ជាមួយ​នាវាចម្បាំង​ហ្វីលីពីន​BRP Alcaraz​ក្នុងការ​ល្បាត​​រួមគ្នា​នៅ​សមុទ្រ​Sulu ដែល​ពួកចោរ​សមុទ្រ​ធ្វើការ​វាយប្រហារ​ជាច្រើនលើក​លើ​នាវា​ពាណិជ្ជកម្ម​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​។​

​លោក Don Gabrielson ឧ​ត្ត​មនា​វី​អាមេរិក បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ថា ” ប្រតិបត្តិការ​សមុទ្ររ​បស់​យើង​ជា​​មួយ​កងទ័ពជើងទឹក​ហ្វីលីពីន បង្ហាញ​ការប្តេជ្ញា​របស់​យើង​ចំពោះ​ប្រទេស​ជា​សម្ពន្ធមិត្ត​នេះ​និង​កម្ចាត់​សកម្មភាព​ចោរកម្ម​សមុទ្រ​​និង​សកម្មភាព​ខុសច្បាប់​”​។​

​មានការ​ព្រួយបារម្ភ​ខ្លាំង​ថា ក្រុម​យុទ្ធជន​ដែលមាន​សមានចិត្ត​ចំពោះ​ក្រុម​រដ្ឋ​អ៊ីស្លាម នឹង​ឆ្លងកាត់​ព្រំដែន​សមុទ្រ​រវាង​ម៉ាឡេស៊ី​និង​​ឥណ្ឌូនេស៊ី​ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​និយម​ដែល​បាន​ចូលកាន់​កាប់​ទីក្រុង​Marawi នៅ​ហ្វីលីពីន​ភាគខាងត្បូង អស់​រយៈ​​ពេល​៥​សប្តាហ៍​កន្លងមកនេះ​។ ជន​សកម្មប្រយុទ្ធ​ប្រហែល​៣០០​នាក់ និង​កម្លាំង​សន្តិសុខ​៨២​នាក់ ព្រមទាំង​ជន​ស៊ីវិល​៤៤​នាក់​ត្រូវបាន​​សម្លាប់​ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​។​ (ads)

​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ម៉ានីល បាន​និយាយថា ការ​ល្បាត​ដោយ​កងទ័ពជើងទឹក​នេះ​ត្រូវបាន​ធ្វើឡើង​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​​បាល​ហ្វីលីពីន​៕ ​ដោយ ៖សុខា

កងទ័ពជើងទឹក​អាមេរិក​និង​ហ្វីលីពីន​បានបញ្ចប់​ការ​ល្បាត​រួមគ្នា​នៅ​សមុទ្រ​ស៊ូ​លូ​កាលពី​ថ្ងៃ​១​កក្កដា​

ទីតាំងផ្សាយពាណិជ្ជកម្ម