រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​ភ្នំស្រួច​

374
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៨​និង​៧៩​ត្រង់ចំណុច​ភូមិ​កុមារ​ពេទ្យ​ឃុំ​អូរ​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​ជន​រងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​អាយុ​ប្រហែលជា​៣០​ឆ្នាំ​សម្បុ​ល​សណ្តែកបាយ​ពាក់​អាវដៃវែង​ក្រហម​។​ស្លៀក​ខៅ​កា​ប៊​យ​ជើងវែង​ពណ៌​ខៀវ​មិន​ស្គាល់​ទីលំនៅ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ក្រហម​គ្មាន​ស្លាក់​លេខ​បើកបរ​ពី​លិចទៅ​កើត​។​មកដល់​ចំណុច​ខាងលើ​ត្រូវ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​ពី​កើ​តទៅ​លិច​បុក​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ដំកល់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​រង់ចាំ​សាច់ញ្ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ម៉ូតូ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ព្រមទាំង​បន្ត​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ចាត់ការ​តាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម