អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យមើល​ស្ពាន​អូរ​គគី និង​ស្ពាន​ស្ទឹង​សំរោង បន្ទាប់ពី​មានទឹក​ហូរ​ច្រោះ​បាក់​

419
ចែករម្លែក

ដោយ​: វណ្ណៈ​
​ព្រះសីហនុ​:
ប្រតិភូ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៩ នេះ បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យមើល​ស្ថានភាព​ស្ពាន ២​កន្លែង ក្នុងភូមិ​សាស្ត្រ ស្រុក​កំពង់សីលា​។​

​នៅ​ចន្លោះ​គីឡូម៉ែត្រ​១០៦-១០៧ ចំណុច​ស្ពាន​អូរ​គគី ព្រំប្រទល់​ខេត្តកំពង់ស្ពឺ​និង​ខេត្ត​ព្រះសីហនុ កន្លែង​ដែល​ទឹក​ហូរ​ច្រោះ​ដាច់​បង្កាន់ដៃ​ដី​ក្បាលស្ពាន និង​ពិនិត្យមើល​ស្ថានភាព​ទឹក​នៅ​ស្ពាន​ស្ទឹង​សំរោង ចំណុច​គីឡូម៉ែត្រ លេខ​១១៥-១១៦ ក្នុងភូមិ​សាស្ត្រ ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ផងដែរ​។

​ក្នុងពេលនោះ លោក​អភិបាលខេត្ត​មានប្រសាសន៍ថា នៅ​ព្រឹក​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៩​នេះ កម្ពស់​ទឹក​ពី​បាត​ស្ទឹង មាន​ត្រឹម ៤.១០​ម៉ែត្រ​ប៉ុណ្ណោះ មិនមាន​បញ្ហា​ទេ ចរាចរណ៍​នៅ​ដំណើរការ​ធម្មតា​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ