រថយន្ត​កូរ៉េ​បើ​ក​បុក​រថយន្ត​កូរ៉ូឡា​រួច​ជ្រុល​ទៅបុក​ក្បាល​នាគពុះ​ចែកទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​រង​ការ​ខូ​ច​ខាត​យ៉ាងដំណំ​

332
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/ភ្នំពេញ ​៖ រថយន្ត​កូរ៉េ​មួយគ្រឿង​បេី​កបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​កូរ៉ូឡា ​បណ្ដាល​ឲ្យរថយន្ត​កូរ៉ូឡា​រេទៅបុក​ក្បាល​នាគ​​ពុះ​ចែកទ្រូងផ្លូវ​បាក់​អស់​មួយ​កង់ និងរង​ការខូចខាត​យ៉ាងដំណំ ឯ​រថយន្ត​បង្ក​បាន​បេី​ក​គេច​បាត់ស្រមោល​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រា​ត្រ ​ឈានចូល​ថ្ងៃទី​៧​ខែសីហា ​ឆ្នាំ​២០១៩​ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​នឹង​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ គេឃើញ​​រថយន្ត​មួយគ្រឿង ម៉ាក​កូរ៉ូឡា​ពណ៌សម្បក​ឪឡឹក ពាក់​ផ្លាកលេខ ភ្នំពេញ​.2N 3522 ​បេី​កបរ​ដោយ​នារី​ម្នាក់ រួម​ដំណើរ​មាន​គ្នា​ប្រុស​ស្រី​ចំនួន​៣​នាក់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ទិសដៅ​ពី​លិចទៅ​កេី​ត។ ខ​ណៈមកដល់​ចំណុចកើតហេតុ​ខាងលើ​ផ្លូវបែក​ជា​បួន​កែង​នឹង​ផ្លូវ​កម្ពុជា​ក្រោម ក៏ត្រូវ​រថយន្ត​កូរ៉េ​មិន​ចាំ​ផ្លាកលេខ​បេី​កបរ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ល្បឿន​យ៉ាង​លឿន​ បាន​បុក​ពេញទំហឹង​រួច​បេី​ក​រត់គេច​បាត់ស្រមោល។ ​ចំណែក​រថយន្ត​កូរ៉ូឡា​បាន​ផ្លោង​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្តា​លឲ្យបាក់​អស់​មួយ​កង់​និង​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ ប៉ុន្ដែពុំបង្កឲ្យមនុស្សរងរបួសឡើយ។

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន ​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​ យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​ទៅតាម​នីតិវិធី​៕​B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ