ទូរទស្សន៍ LG ៧៧ អ៊ី​ញ កម្រាស់​ស្ដើង​ជាង iPhone 7 ចេញលក់​ហើយ​

1311
ចែករម្លែក

​កន្លងមក LG បានដាក់​លក់​ទូរទស្សន៍​ដែលមាន​កម្រាស់​ស្ដើង​អាច​បិត​ជាប់​ជញ្ជាំង​បាន ដោយមាន​អេក្រង់​ទំហំ​ត្រឹម ៦៥ អ៊ី​ញ ជាមួយ​តម្លៃ ៧ ៩៩៩ ដុល្លារ​។ ប៉ុន្តែ​ពេលនេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​លក់​ម៉ូ​ដែល​អេក្រង់ ៧៧ អ៊ី​ញ ដែលមាន​តម្លៃ​ដល់ ១៩ ៩៩៩ ដុល្លារ​ឯណោះ​។​

​ទូរទស្សន៍​ខាងលើ​ជា​ម៉ូ​ដែល W ដែល LG បានបង្ហាញ​កាលពីពេល​កន្លងទៅ​ក្នុង​កម្មវិធី CES​។ ទូរទស្សន៍​នេះ​មាន​កម្រាស់​ត្រឹម ៥ ម​.​ម ប៉ុណ្ណោះ​ស្ដើង​ជាង​កម្រាស់ iPhone 7 ទៅទៀត ដោយ​អាច​បិត​ជាប់​ជញ្ជាំង​បាន​យ៉ាង​ងាយស្រួល​។ រន្ធ​ត​ភ្ជាប់​ដទៃ​ដូចជា​រន្ធ HDMI ជាដើម​នោះ​ត្រូវបាន​បង្កប់​នៅក្នុង​ឧបករណ៍​បំពង​សំឡេង Dolby Atmos ដែល​ស្ថិតនៅ​ខាងក្រោម​ទូរទស្សន៍​៕ ​ប្រភព​៖ The Verge

ទីតាំងផ្សាយពាណិជ្ជកម្ម