​រថយន្ត​ធំ​បុក​រថយន្ត​តូច​បណ្តាល​ឱ្យស្លាប់​ម្នាក់រ​ង​របួសធ្ងន់​ម្នាក់​

601
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​រថយន្ត​ធំ​បុក​ជាមួយ​រថយន្ត​តូច​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​រងរបួស​ធ្ងន់​ម្នាក់​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៥.៥៦ ត្រង់ចំណុច​ភូមិ​ឡ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩​។​
សមត្ថកិច្ច​បានឱ្យដឹង​ថា​រថយន្ត​តួច​ម៉ាក​ព្រូស​ពណ៌​ក្រហម​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AY.1057​អ្នកបើកបរ​ឈ្មោះ​កែវ​សុ​វណ្ណឌី​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ជុំ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​អ្នក​ទាំងពីរ​នៅ​ស្រុក​ភ្នំស្រួច​។​បាន​បុក​ជាមួយ​រថយន្ត​ធំ​ម៉ាក​ហ៊ី​ណូ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C.5993​មាន​សណ្តោង​រ៉ឺម៉ក​ពាក់​ផ្លាកលេខ​ភ្នំពេញ​4A.0256៕S/​