គ្រូ​គុន​ដាវ​បារាំង ជួយ​បង្ហាត់​កម្ពុជា ត្រៀម​កីឡា​អាស៊ីអាគ្នេយ៍ ២0១៩ និង ២០២៣

483
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោកគ្រូ​បង្វឹក​គុន​ដាវ (​ចាក់សាប​) សញ្ជាតិ​បារាំង លោក Bruno GABY បានមក​ប្រទេស​កម្ពុជា​ហើយ ដើម្បី​ជួយ​បង្ហាត់​កីឡាករ គុន​ដាវ​កម្ពុជា នៃ​សហព័ន្ធ​កីឡា​គុន​ដាវ សម្រាប់​គោលដៅ ត្រៀម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ “SEA GAMES ២0១៩ ដល់ ២០២៣” ជាពិសេស​នោះ​គឺ នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ នោះ ។​

ការហ្វឹកហាត់​ជាមួយ​គ្រូ​បារាំង​

​លោក សុខ អាង អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​គុន​ដាវ បាន​និយាយថា ក្នុងនាម​សហព័ន្ធ សូម​អរគុណ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានផ្ដល់​គ្រូបង្វឹក​គុន​ដាវ សញ្ជាតិ​បារាំង លោក Bruno GABY ដល់​សហព័ន្ធ​កីឡា​គុន​ដាវ ក្នុង​គោលដៅ ត្រៀម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៣​។

លោកគ្រូ បានចាប់ផ្ដើម​ធ្វើការ​បង្ហាត់ តាំងពី​ពីថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៩ នេះ​តទៅ ក្នុងនាម​ជា​ប្រធាន​បច្ចេកទេស របស់​សហព័ន្ធ​។​

ការហ្វឹកហាត់​ជាមួយ​គ្រូ​បារាំង​

​លោក​បាន​បន្តថា យោងតាម​ផែនការមេ ២០១៧-២០២១ និង​ផែនការ​ត្រៀម ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ “SEA GAMES” គ្រូបង្វឹក​រូបនេះ មាន​បេស​សកម្ម​សំខាន់ៗ មួយចំនួន រួមមាន ការដឹកនាំ និង​កំណែទម្រង់ គណៈកម្មការ​បច្ចេកទេស​ឡើងវិញ រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូបង្វឹក មន្ដ្រី​បច្ចេកទេស និង​អាជ្ញាកណ្ដាល​គុន​ដាវ​។​

​លោក សុខ អាង អគ្គលេខាធិការ បាន​បន្ថែមទៀតថា ចំណុច​ដឹកនាំ ក្រុម​អត្ត​ព​លិ​ក​គុន​ដាវ ដើម្បី​ទទួលបាន​ជោគជ័យ ក្នុង​ឆាក​អន្ដរជាតិ បច្ចុប្បន្ន សហព័ន្ធ ក៏​នៅមាន​ការខ្វះខាត​ជាច្រើន ដូចជា​ថវិកា សម្រាប់​រៀបចំ​គម្រោង សម្ភារ​សម្រាប់​ការបណ្ដុះបណ្ដាល ទីស្នាក់ការ ទីលាន​ហ្វឹកហាត់ និង​ថវិកា សម្រាប់​ការចេញ​ទៅ​ប្រកួត នៅ​ស្រុក​ក្រៅ​ជាដើម​៕v

ការហ្វឹកហាត់​ជាមួយ​គ្រូ​បារាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម