សមាគម​គ្រូបង្រៀន​លើក​ពេល​ទាមទារ​ឱ្យ​ដោះលែង​លោក​កឹម​សុខា​និង​លើកលែងទោស​សមរង្ស៊ី

721
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បានប្រកាស​លើក​ពេល​ការប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​ឱ្យមាន​ការដោះលែង​លោក​កឹម​សុខ​និង​ការលើកលែងទោស​លោ​កស​ម​រង្ស៊ី​នៅ​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៩​ខាងមុខនេះ​។

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​រ៉ុង​ឈុន​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា​និង​ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩​។​

​ការលើក​ពេលនេះ​បាន​ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បើសិនជា​មានការ​ប្រមូល​ផ្ដុំ​ជួបជុំគ្នា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​មានការ​ដោះលែង​ជនជាប់ចោទ​កឹម​សុខា​និង​លើកលែងទោស​ទណ្ឌិត​សមរង្ស៊ី​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ខាងមុខនេះ ។

​លោក​រ៉ុង ឈុន បាន​បញ្ជាក់ថា គោលបំណង​នៃ​ការប្រមូលផ្តុំ​នេះ​សំខាន់​ចង់​ឲ្យ​កម្ពុជា​ទទួលបាន​EBA ក៏ដូចជា​GSP​របស់​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​សម្រាប់​កម្ពុជា​បន្តទៀត​។​នៅពេលដែល​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA)​របស់​សហភាព​អឺរ៉ុប​ក៏ដូចជា​GSP​របស់​សហរដ្ឋអាមេរិក​វា​ធ្វើឱ្យមាន​បញ្ហា​ប្រឈម​ច្រើន​ជាពិសេស​កម្មករ​កម្មការិនី​ដែលមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ហើយ​ប្រជាពលរដ្ឋ​ក៏មាន​ផលប៉ះពាល់​រាប់លាន​នាក់​។

​លោក​បាន​អះអាងថា​“​យើង​អត់​មាន​ប្រឆាំង​ទៅ​និង​ដីកា​របស់​តុលាការ​កំពូល​ទេ​ហើយក៏​យើង​មិន​រំលោភ​ទៅលើ​ស្ថាប័ន​តុលាការ​ដែរ​គ្រាន់តែ​យើង​ធ្វើការ​សម្តែង​មតិ​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​មួយ​គឺ​រក្សា​EBA​។​

នៅ​ថ្ងៃទី​១៥​សីហា​ខាងមុខនេះ​ជា​ថ្ងៃ​បញ្ចប់​ហើយ​គេ​នឹងធ្វើ​ការវាយតម្លៃ​ក្នុងការ​ស្រាវជ្រាវ​និង​បញ្ចប់​របាយការណ៍​និង​ចេញ​សេចក្តីសម្រេច​ដក​មិន​ដក​គឺ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០២០​ហើយ​អនុវត្ត​នៅក្នុង​ខែសីហា ឆ្នាំ​២០២០”​។​

​លោក​រ៉ុង ឈុន បា​នប​បន្តថា រក្សា​ជំហរ​ក្នុងការ​ជួបជុំ​ដដែល ប៉ុន្តែ​ការគ្រោង​នឹង​ជួបជុំគ្នា​នៅ​ថ្ងៃទី​១៥ ខែសីហា​ខាងមុខនេះ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃក្រោយ​ដោយសារតែ​ថ្នាក់ដឹកនាំ​សមាគម​គ្រូបង្រៀន​មាន​បេសកកម្ម​។​ដោយសារ​តែមាន​ភាព​ចៃដន្យ​គឺ​បងប្អូន​របស់​អ្នកគ្រូ​អ៊ុក​ឆា​យ៉ា​វី​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ស្លាប់​ពេលធ្វើ​នឹង​ប្រកាស​ព័ត៌មាន​ជូនដំណឹង​នៅពេល​ក្រោយ​។​

​ទាក់ទង​ករណី​ស្នើសុំ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ស្ដីពី​ការប្រមូលផ្ដុំ​សម្ដែង​មតិ​ដើម្បី​ទាមទារ​មានការ​ដោះលែង​ជនជាប់ចោទ កឹម សុខា និង​លើកលែងទោស​ទណ្ឌិត សម រង្ស៊ី នៅ​ថ្ងៃទី​១ ខែសីហា​ឆ្នាំ​២០១៩​។

​លោក​ឃួ​ង​ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជម្រាប​ទៅ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ថា​ចំពោះ​ការប្រមូលផ្ដុំ​សម្តែង​មតិ​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ជនជាប់ចោទ​កឹម​សុខា​និង​លើកលែងទោស​ទណ្ឌិត​សមរង្ស៊ី​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ចាប់ពី​វេលា​ម៉ោង ៨ ដល់​ម៉ោង​១២​ថ្ងៃត្រង់​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

ដោយមាន​អ្នកចូលរួម​ប្រមាណ​៧២​នាក់​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពុំ​អនុញ្ញាត​ជូន​ទេ​ដោយសារ​សកម្មភាព​នេះ​ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល​និង​រំលោភ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​។

​អភិបាល​រាជធានី​ភ្នំពេញ​បាន​សង្កត់ធ្ងន់ថា​“​ក្នុងករណី​មានការ​ជួបជុំ​រៀបចំ​ពិធី​នៅ​ទីតាំង​ខាងលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ហើយ​អ្នកដឹកនាំ​ធ្វើ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់​ជា​ធរមាន​”​។​

​សូម​ជំរាប​ថា​កាលពី​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៩​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ជូនដំណឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អំពី​ការប្រមូលផ្ដុំ​សម្ដែង​មតិ​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក​កឹម សុខា និង​លើកលែងទោស​លោក​សម រង្ស៊ី​។ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ក្នុង​គោលបំណង​រក្សា​ការងារ​ជូន​កម្មករ​កម្មការិនី​អត់​មាន​ការងារ​ធ្វើ​បន្តទៀត​។​

​ការប្រមូលផ្ដុំ​និង​មាន​មនុស្ស​ចូលរួម​យ៉ាងតិច ៧២​នាក់ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃត្រង់​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម