កុមារា​អាយុ​៣​ឆ្នាំ​លង់ទឹក​ស្រះ​ខណៈ​ជីដូន​រវល់​ធ្វើ​ការងារ​ផ្ទះ​ ឯ​ម្តាយ​ឪពុកម្តាយ​ទៅធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​

335
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​កុមារ​ម្នាក់​ទើបតែ​អាយុ​៣​ឆ្នាំ​ បាន​ចុះ​លេង​ទឹកស្រះ​ហើយ​លង់​ស្លាប់​យាង​អាណោច​អាធ័ម​ ខណៈ​ម្តាយ​ឪពុក​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ថៃ​ ដោយ​ផ្ញើ​ជីដូន​ឱ្យមើល​ថែទាំ​​ហើយ​ជីដូន​រវល់​ធ្វើ​ការងារ​ផ្ទះ​។​

ហេតុការណ៍​ក្មេង​លង់ទឹក​ស្លាប់​កើតឡើង​នៅ​រសៀល​ថ្ងៃទី​៧​ ខែសីហា ​ឆ្នាំ២០១៩ ​នៅ​ចំណុច​ក្រុមទី​១២ ភូមិ​រកា​ឈ្មោល ឃុំ​គារ ស្រុក​មោង​ឬ​ស្សី​។

លោក ​មៅ ហ៊​ត ​មេបញ្ជាការរង​មូលដ្ឋាន​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​ កុមារ​រងគ្រោះ​ឈ្មោះ​វុ​ត រិទ្ធី ភេទ​ប្រុស អាយុ៣ឆ្នាំ រស់នៅ​ជាមួយ​តា យាយ បាន​ចុះ​លេង​ទឹកស្រះ​ខាងត្បូង​ផ្ទះ ចំងាយ៣៥ម៉ែត្រ បណ្ដាលអោយ​លង់​ស្លាប់​តែម្ដង​។​ ចំណែកឪពុក​ឈ្មោះ​គឿ​ម សាវុត អាយុ​៣១ឆ្នាំ ម្ដាយ​ឈ្មោះ​ស៊ីណា សុក​គោ អាយុ៣៣ឆ្នាំ​ រស់នៅ​ភូមិ ឃុំ​ខា​លើ​។ បច្ចុប្បន្ន​ចំណាកស្រុក​ទាំង​ប្តី​ប្រព​ន្ធ​ទៅ​អ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​។

ក្រោយ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​រួច​សមត្ថ​​កិច្ច​ជំនាញ​បានប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី​៕B/


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ