​ចុះបង្ក្រាប​បទល្មើស​ជល​ផល​ក្នុងស្រុក​សូទ្រនិគម​និង​ស្រុក​ជីក្រែង​

401
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៩​កម្លាំង​អាជ្ញាធរខេត្ត​សៀមរាប​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​មាត់ពាម​កំពង់​ឃ្លាំង​ស្រុក​សូទ្រនិគម​រហូតដល់​មាត់​ខ្លា​ស្រុក​ជីក្រែង​។​ក្រុមការងារ​បាន​ដក​ឧបករណ៍​បរ​៨០​ឡុ​កសាច់​រ៉ាវ​ប្រមាណ​៤.៥៥០​ម៉ែត្រ​ចំរឹង​ប្រមាណ​៣.៦០០​ដើម​ប្រលែង​កូន​ត្រី​ប្រមាណ​១១០​គីឡូក្រាម​។​

​ក្រុមការងារ​មាន​សមាសភាព​ចូលរួម​មន្ត្រី​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​ខេត្ត​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប៉ូលិស​ស្រុក​ប៉ូលីស​ប៉ុស្តិ៍​មន្ត្រី​បរិស្ថាន​លេខាធិការដ្ឋាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​ប្រជា​ការពារ​និង​ប្រើប្រាស់​កាណូត​៩​គ្រឿង​៕S/

​រូប​ថ​តៈ​ចុះបង្ក្រាប​បទល្មើស​ជលផល​ក្នុងភូមិ​សាស្ត្រ​ស្រុក​សូទ្រនិគម និង ស្រុក​ជីក្រែង​(​រូប​សមត្ថកិច្ច​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ