​មន្ត្រី​មន្ទីរអប់រំ​ខេត្តព្រះវិហារ​ប្រជុំ​ត្រៀមប្រឡង​ទុតិយភូមិ​ឆ្នាំ​២០១៩

713
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​សម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្ងៃទី​១៩=២០​ខែសីហា​ឆ្នាំ​២០១៩​ខាងមុខនេះ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តព្រះវិហារ​សហការ​ពី​រដ្ឋបាល​ខេត្តព្រះវិហារ​ដើម្បី​ត្រៀម​រៀបចំ​ការប្រឡង​នេះ​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​។​

​ក្នុង​កិច្ចប្រជុំ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​នៅ​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ​។​ក្នុងនោះ​លោក​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​បាន​លើកសំណើ​សុំ​កិច្ចសហការ​ពី​អាជ្ញាធរ​រ​ខេត្តព្រះវិហារ​។​

ជាពិសេស​លើ​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​បរិវេណ​មណ្ឌល​ប្រឡង​និង​បរិវេណ​ខាងក្រៅ​រួមទាំង​ការការពារ​មណ្ឌល​សំនេរ​។​លោក​ប្រធាន​មន្ទីរអប់រំ​បន្តថា​សម័យ​ប្រឡង​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ កាន់តែ​ត្រូវបាន​រឹតបន្តឹង ដើម្បី​ធានា​គុណភាព​ចំណេះដឹង​របស់​បេក្ខជន​។​

​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ថ្លែងថា​អាជ្ញាធរខេត្ត​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ផ្តល់​កិច្ចសហការ​រៀបចំ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ​ឱ្យបាន​ល្អប្រសើរ​។​លោក​អភិបាល​បានស្នើ​សុំឱ្យ​កម្លាំង​គណៈបញ្ជាកា​រ​ក៏​ដូច​គណៈបញ្ជាការ​ឯកភាព​អ្នកការពារ​និង​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​ខាងក្រៅ​បរិវេណ​មណ្ឌល​ប្រឡង​។

ចំណែក​ខាងក្នុង​បរិវេណ​មណ្ឌល​ប្រឡង​ជា​ភារកិច្ច​របស់​មន្ទីរអប់រំ​យុវជន​និង​កីឡា​ជំរាប​ថា​ផងដែរ​ថា​នៅ​ខេត្តព្រះវិហារ​មាន​មណ្ឌល​ប្រឡង​ចំនួន​៣​មណ្ឌល​រួមមាន​:​មណ្ឌល​វិទ្យាសាស្ត្រ​១​មណ្ឌល​និង​មណ្ឌល​វិទ្យាសាស្ត្រ​សង្គម​ចំនួន​២​មណ្ឌល​ស្មើនឹង​៥៤​បន្ទប់​ដែលមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១.៩៧៩​នាក់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម