ពិព័រណ៍​អំពី​សក្ខីភាព​នៃ​សិល្បៈ និង​រចនា​ក្រា​ហ្វិ​ច​កម្ពុ​ជានឹងធ្វើនៅថ្ងៃ៣១ខែសីហា

1305
ចែករម្លែក

​ភ្នំពេញៈ​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ប្រាប់​រស្មី​កម្ពុជា​កាល​រសៀល​ថ្ងៃទី​២៩​ខែសីហា​ថា​អង្គការហ្វារ​ពន្លឺ​សិល្បៈ សហការ​ជាមួយនឹង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានរៀបចំ​ជា​ពិព័រណ៍​អំពី​សក្ខីភាព​នៃ​សិល្បៈ និងរចនា​ក្រា​ហ្វិ​ច​កម្ពុជា​អនាគត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​សាល​សិល្បៈ​សហ​សម័យ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​អប់រំ​រយៈពេល​មួយ​សប្តាហ៍​ដែល​នឹង​ប្រព្រឹត្តធ្វើ​ចាប់ពី​ថ្ងៃទី​៣១ ខែសីហា ដល់​ថ្ងៃទី​៦ ខែកញ្ញា​ខាងមុខ​។

​ប្រភព​ដដែល​បន្តថា​ការរៀបចំ​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង និង​ចក្ខុវិស័យ​មួយចំនួន​។​​ព្រឹត្តិការណ៍​នេះ​ក៏​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​សា​ធា​រណះ​ជន​ទូទៅ​បាន​យល់ដឹង​អោយបាន​កាន់តែច្បាស់​អំពី​សាលា​សិ​ល្បៈ​សូន​រូប ជាពិសេស សម្រាប់​អ្នកជំនាញ​ផ្នែក​ទីផ្សារ និង​អ្នក​រចនា​ក្រា​ហ្វិ​ច ក្នុងប្រទេស​កម្ពុជា​បាន​យល់ដឹង​អំពី​ស្នាដៃ​ដ៏​ជំនាញ​និង​មានគុណ​ភាព​នៃ​ជំនាញ​សិល្បៈ​សូន​រូប គំនូរ​វិចិត្រ ការ​រចនា​ក្រា​ហ្វិ​ច និង​គំនូរជីវចល​របស់​សិ​ស្ស​នៃ​សាលា​ជំនាញ​សិល្បៈ​សូន​រូប​។​ដើម្បី​បង្កើន​នូវ​ទំនាក់ទំនង​ល្អ​ជាមួយ​សហគ្រាស​ក្រុមហ៊ុន​ដែលជា​ដៃគូ និង​ភាគី ពាក់ព័ន្ធ​សំខាន់ៗ​ទៅលើ​ការផ្តល់​ការចុះ​ហ្វិ​ក​ហាត់​ការងារ និង ឳ​កាស​ស្វែងរក​ជំនួយ​ផ្សេងៗ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយដល់​ក្រុមហ៊ុន សហគ្រាស​ដែល​អាច​ផ្តល់​ការងារ​ដល់​សិស្ស ដែល​នឹង​បញ្ចប់​ការសិក្សា​នៃ​សាលា​សិល្បៈ​សូន្យ​រូប​៕MN

ដោយៈបញ្ញាសាស្រ្ត
DCCAm30.08(wrapped)