នាយករដ្ឋមន្ត្រី​ឥណ្ឌា​៖ តំបន់​ស្វ័យ​ត​កា​ស្មៀរ បាន​ចិញ្ចឹម ” ភេរវកម្ម “

490
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី​បាន​និយាយ​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​សីហា​ថា តំបន់​កា​ស្មៀរ​ដែល​មាន​ជនជាតិ​អ៊ីស្លាម​ភាគច្រើន​រស់នៅ​របស់​ប្រទេស​ឥណ្ឌា​ត្រូវបាន​ដក​​ចេញពី​ស្វ័យភាព​របស់ខ្លួន​ដើម្បី​រំដោះ​វា​ពី ” ភេរវកម្ម​និង​ការ​បំបែក​ខ្លួន ” ដែល​ត្រូវបាន​លើកទឹកចិត្ត​ដោយ​ប៉ា​គី​ស្ថាន​។​

​នៅក្នុង​សេចក្តី​អត្ថាធិប្បាយ​ដំបូង​របស់​លោក​អំពី​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ខណៈ​ដែល​តំបន់​កា​ស្មៀរ​ស្ថិតនៅក្រោម​ការរឹតប​ន្តឹ​ង​ចេញចូល​ដោយ​យោធា​​នោះ លោក ណារិ​នដ្រា ម៉ូ​ឌី បាន​គូសបញ្ជាក់​អំពី​សន្តិសុខ​ថា​ជា​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ចំ​បាច់​បំផុត​សម្រាប់​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ​។​

​លោក​បាន​និយាយថា ” មិត្តភក្តិ​ទាំងឡាយ ខ្ញុំ​មាន​ការជឿជាក់​ថា​យើង​នឹង​អាច​រំដោះ​រដ្ឋ​ចា​មុយ​-​កា​ស្មៀរ​( Jammu-Kashmir) ពី​អំពើ​ភេរវកម្ម​និង​ការ​បំបែក​ខ្លួន​នៅ​ក្រោម​​ប្រព័ន្ធ​ថ្មី​នេះ ។​ខ្ញុំ​ជឿថា បន្ទាប់ពី​បាន​ផ្តួលរំលំ​ក្រុម​បំបែក​ខ្លួន​មក​នោះ ប្រជាជន​នៃ​រដ្ឋ Jammu – Kashmir​នឹង​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​ក្តីសង្ឃឹម​និង​ក្តី​ប្រាថ្នា​ថ្មី​”​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នេះ បាន​និយាយថា ប៉ា​គី​ស្ថាន​ដែលជា​គូប្រជែង​នុយក្លេអ៊ែរ​នេះ បាន​ប្រើ​ឋានៈ​ពិសេស​របស់​តំបន់​កា​ស្មៀរ​ជា​អាវុធ​ប្រឆាំង​ប្រទេស​នេះ​ដើម្បី​បំពេញ​បំណង​​របស់​មនុស្ស​មួយចំនួន ប្រឆាំង​រដ្ឋ​ឥណ្ឌា​។​

​តំបន់​កា​ស្មៀរ​ត្រូវបាន​បែងចែក​រវា​ង​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​កាលពី​ឆ្នាំ​១៩៤៧​។​ការអះអាង​សិទ្ធិ​កាន់កាប់​តំបន់​កា​ស្មៀរ​បាន​នាំឱ្យ​មាន​​សង្គ្រាម​២​ក្នុងចំណោម​សង្គ្រាម​៣​នៃ​ប្រទេស​របស់​ពួកគេ​។​

​ការបះបោរ​ប្រដាប់អាវុធ​ប្រឆាំង​ការគ្រប់គ្រង​របស់​ឥណ្ឌា​បាន​ផ្ទុះឡើង ចាប់តាំងពី​ឆ្នាំ ១៩៨៩ ដោយ​បាន​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ជាង​៧០.០០០​នាក់ ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​៕​ដោយ​៖​សុខា​/sn

ខណៈ​ដែល​តំបន់​កា​ស្មៀរ​ស្ថិតនៅក្រោម​ការរឹតប​ន្តឹ​ង​ចេញចូល​នោះ​លោក ណារិ​នដ្រា ម៉ូ​ឌី បាន​គូសបញ្ជាក់​អំពី​សន្តិសុខ​ថា​ជា​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ចំ​បាច់​បំផុត​​សម្រាប់​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ