រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​ធ្វើ​ទស្សនកិច្ច​នៅ​ចិន​ដើម្បី​ពិភាក្សា​អំពី​តំបន់​កា​ស្មៀរ​

563
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប៉ា​គី​ស្ថាន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​ដាក់​សម្ពាធ​ឥណ្ឌា​ឱ្យ​ផ្លាស់ប្តូរ​សេចក្តីសម្រេចចិត្ត​​របស់ខ្លួន​ក្នុងការ​ដកហូត​ឋានៈ​ពិសេស​នៃ​តំបន់​កា​ស្មៀរ​ដែល​ជម្លោះ​នេះ​។​

​លោក Shah Mahmood Qureshi រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​នេះ នឹង​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​ចិន នៅ​ថ្ងៃ​សុក្រ​ទី​៩​ខែ​សីហា​។​

​នៅ​មុនពេល​ចាកចេញ​ទៅ​កាន់​ទីក្រុង​ប៉េកាំង លោក Shah Mahmood Qureshi បាន​និយាយថា លោក នឹង​ជូនដំណឹង​ដល់​មិត្តភក្តិ​ដែល​ជាទី​ទុកចិត្ត​របស់​រដ្ឋាភិបាល​​អ៊ី​ស្លា​ម៉ា​បាដ​(​ប៉ា​គី​ស្ថាន​) អំពី​ស្ថានការណ៍​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ញូវដែលី​បាន​បន្ទាប​ចុះ​ឋានៈ​តំបន់​កា​ស្មៀរ​ពី​ភាព​ជារ​ដ្ឋ​ទៅជា​ទឹកដី​មួយ ដោយ​កំណត់​កម្រិត​អំណាច​ធ្វើ​​កា​សម្រេចចិត្ត​របស់​ខ្លួន​និង​លុបបំបាត់​សិទ្ធិ​របស់​ខ្លួន ដោយ​យោង​ទៅតាម​រដ្ឋធម្មនុញ្ញ​ផ្ទាល់​របស់​ខ្លួន​។​

​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​ត្រូវបាន​ដាក់​នៅ​ក្រោម​ការ​រឹតបន្តឹង​សន្តិសុខ​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​ដើម្បី​ការពារ​ប្រឆាំង​ភាពវឹកវរ នៅពេល​ដែល​ការសម្រេចចិត្ត​​នេះ ត្រូវបាន​ប្រកាស​។​តំបន់​ព្រៃភ្នំ​ហេមពាន្ត​នេះ​ត្រូវ​បាន​ទាមទារ​កាន់កាប់​ទាំងស្រុង​ដោយ​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា និង​បាន​បែងចែក​រវាង​ប្រទេស​ទាំងនេះ​។​

​ប៉ា​គី​ស្ថាន​និយាយថា​ខ្លួន​កំពុង​ពិចារណា​លើ​សំណើ​មួយ​ដើម្បី​ដាក់​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​អំពី​សកម្មភាព​របស់​ប្រទេស​ឥណ្ឌា​នេះ​៕​ប្រែ​សម្រួល​៖​សុខា​

ក្រុម​អ្នកគាំទ្រ​គណបក្ស​សាសនា​ប៉ា​គី​ស្ថាន Jamaat-e-Islami ប្រមូលផ្តុំ​តវ៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​កា​រ៉ា​ជី​Karachi ប្រទេស​ប៉ា​គី​ស្ថាន ប្រឆាំង​ឥណ្ឌា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ