​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ចុះ​មើល​ការងារ​សាងសង់​ស្ពានបេតុង​

382
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​ក្នុងឱកាស​អមដំណើរ​អភិបាលខេត្ត​លោក​ប្រាក់​សុវណ្ណ​ភិ​បាល​ខេត្តព្រះវិហារ​អញ្ជើញ​ចុះ​ពិនិត្យ​ការជួសជុល​ផ្លូវ​ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​ថ្ងៃទី​២៩=៣០​ខែកក្កដា​ឆ្នាំ​២០១៩​កន្លងទៅ ។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានបញ្ជាក់​ថា​កន្លងមក​កម្លាំង​មន្ទីរ​បាន​ចុះ​ពិនិត្យ​ការងារ​សាងសង់​ស្ពានបេតុង​លើផ្លូវ​ជាតិ​លេខ​៩៥​ដែល​ថ្ងៃនេះ​ក្រុមការងារ​ក៏បាន​ចង​ដែក​ជញ្ជាំង​(AbutmentWallA1)​។​រៀប​ក្ដារពុម្ព​ស្ពាន​អូរ​តាំងយូ​នៅ​គ​.​ម​១+២៧០​ដែលមាន​ប្រវែង​១៨​ម៉ែត្រ​និង​បាន​ចាក់​បេតុង​ធ្នឹម​(Beam)​ស្ពាន​អូរ​ឆែប​នៅ​គ​.​ម​0+225​ប្រវែង​៤៥​ម៉ែត្រ​។​

​ស្ពាន​ទាំងពីរ​ខាងលើ​ស្ថិតនៅ​ទីរួមស្រុក​ឆែប​ខេត្តព្រះវិហារ​។​លោក​សំលាង​ទ្រី​ថ្លែង​អរគុណ​ដល់​ក្រុមការងារ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច បានល្អ​ប្រសើរ មិន​ថា ថ្ងៃ​សៅរ៍​ឬ​ថ្ងៃអាទិត្យ​ទេ ៕S/​