រសៀល​ថ្ងៃនេះ​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​បង្ក្រាបប​ទ​ល្មើ​សព្រៃ​ឈើ​

537
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​សាលាខេត្ត​ព្រះវិហារ​ដោយមានការចូលរួមពីលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារ។​បេសកកម្ម​របស់​គណៈ​កម្ម​ការ​ជាតិ​នាពេលនេះ​មាន​គោលដៅ​សំខាន់​គឺ​ការពារ​ព្រៃឈើ​ដែល​នៅសល់​ឱ្យ​គង់វង្ស​ពង្រឹង​ការអនុវត្ត​ច្បាប់​ការពារ​វិនិយោគ​ទន់​ស្របច្បាប់​បង្ក្រាប​ការបំពានច្បាប់​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានដាក់​ចេញ​ជា​ទិស​ស្លោក​ចំនួន​៤”​ប្រទេសជាតិ​ត្រូវតែ​ការពារ​, ប្រជាជន​ត្រូវតែ​បម្រើ​,​ទាំងអស់គ្នា​គោរព​ច្បាប់​,​និង​បទល្មើស​ត្រូវតែ​បង្ក្រាប​ដោយ​ម៉ឺង​មាត់​”​។​ជា​លទ្ធផល​បាន​រកឃើញ​នូវ​បញ្ហា​មួយចំនួន​ដែល​បង្កឱ្យមាន​បទល្មើស​ព្រៃឈើ​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បានដាក់​ចេញ​នូវ​វិធានការ​បន្ទាន់ និង​ការងារ​បន្តធ្វើ​ដូចខាងក្រោម​៖១,​ពង្រឹង​ការចេញ​លិខិតបទដ្ឋាន​នានា​ពាក់ព័ន្ធ​នឹង​ផល​អនុផល​ព្រៃ​ដី​សម្បទាន​នានា​ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ អនុវត្ត​នីតិវិធី​ត្រឹមត្រូវ​។​២,​ពង្រឹង​ការគ្រប់គ្រង​តាម​សមត្ថកិច្ច​របស់ខ្លួន​។​

៣,​ត្រូវធ្វើ​ការត្រួតពិនិត្យ​ណែនាំ​ក្រុមហ៊ុន​ឱ្យ​អនុវត្តតាម​កិច្ចសន្យា​កិច្ចព្រមព្រៀង​និង​សហ​ការឱ្យ​បានល្អ​ត្រឹមត្រូវ​តាមច្បាប់​។​៤,​រួបរួមគ្នា​ចូលរួម​ធ្វើការ​ល្បាត​ពួនស្ទាក់​តាម​យន្តការ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ក្រុង​ស្រុក​។​

​សំខាន់​មន្ត្រី​ជំនាញ​ទាំង​២​រដ្ឋបាល​ព្រៃឈើ​បរិស្ថាន​ត្រូវ​រៀបចំ​ផែនការ​ដឹកនាំ​អនុវត្ត​និង​មានការ​ដឺ​ក​នាំ​ត្រួតពិនិត្យ​ពី​សំណាក់​ប្រធាន​គណៈបញ្ជាការ​ឯកភាព​។​៥,​បន្ត​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​មធ្យោបាយ​ដែល​កែច្នៃ​សម្រាបតែ​បំផ្លាញ​ឈើ​ត្រូវតែ​បន្ត​កម្ទេចចោល​រីឯ​មធ្យោបាយ​ប្រើប្រាស់​ជា​ប្រយោជន៍​បាន​រក្សាទុក​និង​ឈើ​ដែល​រឹបអូស​ការពារ​កុំឱ្យ​បាត់បង់​កុំឱ្យ​ឆេះ​រក្សាទុក​រងចាំ​ការសម្រេច​។​

ការងារ​បន្ត​សុំឱ្យ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ដល់​មន្ត្រីក្រោមឱវាទ​។​សុំ​ពង្រឹង​ជំនាញ​បរិស្ថាន​រដ្ឋបាល​ព្រៃឈើ​ដោយ​ធ្វើ​ផែនការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​ពេល​មាន​កិច្ចប្រជុំ​សុំ​ដាក់​ខ្លឹ​សារ​អំពី​ព្រៃឈើ​ធ្វើការ​ពិភាក្សា ដាក់ចេញ​ទិសដៅ​បន្ត​។ ត្រូវ​គ្រប់គ្រង​មន្ត្រី​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន ត្រូវ​ធ្វើជា​គំរូ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម