​អភិបាលខេត្ត​សៀមរាប​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ស្ថានទូត​ម៉ាឡេស៊ី​

462
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​នៅ​សាលាខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​លោក​ទៀ​សីហា​អភិបាលខេត្ត​រួម​នឹង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​បាន​ជួប​ធ្វើ​កិច្ចពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​ប្រតិភូ​ស្ថានទូត​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា​ដឹកនាំ​ដោយ​លោក Eldeen Husaini Mohd Kashim ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី ប្រចាំ​នៅ​កម្ពុជា នឹង​សហការី ។​

​​លោក​អភិបាលខេត្ត​ក៏បាន​គូសបញ្ជាក់ថា​វិស័យ​កីឡា​ក៏​ជា​ចលករ​មួយ​ក្នុងការ​ជម្រុញ​ដល់​វិស័យ​ទេសចរណ៍ ហើយក៏​នាំមក​នូវ​សុខភាព រាងកាយ​រឹងមាំ​ទៀតផង ។ ម្យ៉ាងទៀត​ដោយ​ខេត្តសៀមរាប ជា​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​សកលលោក ចូលមក​ទស្សនា​កម្សាន្ត ហើយ ភ្ញៀវ​មួយចំនួន ដែលជា​អ្នក​ស្នេហា​កីឡា ក៏បាន​ចូលរួម​ប្រកួត​ជាមួយ​យុវជន​កម្ពុជា ហើយ​នៅ​ខេត្តសៀមរាប ក៏មាន​ទីកន្លែង​វាយ​កូន​ហ្គោល​ចំនួន ៣​កន្លែង​ផងដែរ ។​

​​លោក Eldeen Husaini Mohd Kashim ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី ប្រចាំ​នៅ​កម្ពុជា ក៏បាន​ធ្វើការ​បញ្ជា​ក់អំ​ពី​គោលបំណង​របស់​គណៈប្រតិភូ មក កាន់​ខេត្ត​ប្រវត្តិសាស្ត្រ​សៀមរាប ដោយបាន​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ទេសចរណ៍ កសិកម្ម ។ ដោយ​វិស័យ​ទេសចរណ៍​នេះ ហើយ​ដែល​នាំមក​នូវ​ចំណូល​មិនចេះ​រីងស្ងួត ហើយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏​ចង់បាន​ការផ្លាស់ប្តូរ​ភ្ញៀវ​ទេសចរណ៍​រវាង​ប្រទេស ទាំងពីរ​ផងដែរ ។​

លោក​បាន​បញ្ជាក់ថា នេះ​ជា​ខេត្ត​ទី​៤​ហើយ ក្នុង​ដំណើរ​ចុះ​បំពេញបេសកកម្ម​របស់​ប្រតិភូ​ឯកអគ្គរដ្ឋទូត តាម​បណ្តា​ខេត្ត គោលដៅ​ទេសចរណ៍ ។ ម្យ៉ាងទៀត​ដំណើរ​បំពេញបេសកកម្ម​នេះ គឺ​ដើម្បី​ជួប​ធ្វើ​កិច្ចពិភាក្សា​ជាមួយ​គណៈ​អភិ បាល​ខេត្ត លើ​ការងារ​មួយចំនួន ក្នុងការ​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិ​នឹង​គ្នា រវាង​ប្រទេស​ម៉ាឡេស៊ី និង រដ្ឋបាល​ខេត្តសៀមរាប ។

ក្នុងនោះដែរ​គណៈប្រតិភូ​ក៏បាន​បញ្ជាក់​ពី​គោលដៅ​ឆ្នាំ​២០២០​នៃ​ប្រទេស​ម៉​ឡេ​ស៊ី និង​ក្លាយទៅជា​តំបន់​ទស្សនា ព្រមទាំង​បាន ស្នើសុំ​ដាក់ជូន​នូវ​គម្រោង​មួយចំនួន ដោយបាន​ផ្តោត​សំខាន់​លើ​វិស័យ កីឡា ( វាយ​កូន​ហ្គោល និង បាល់បោះ ) ។​

ឯកអគ្គរដ្ឋទូត ក៏បាន​លើក​ផងដែរ អំពី​វិស័យ​spa និង សណ្ឋាគារ ដែលមាន​បំណង​ក្នុង​កិច្ចសហការ ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ក្នុងនោះ ដែរ​គណៈប្រតិភូ​ក៏បាន​ចាប់អារម្មណ៍​ទៅលើ​វិស័យ​សុខាភិបាល និង សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត សុំ​ឲ្យ​មាន​អ្នក​ម​គ្គុ​ទេស​ក៏​ទេសចរ ចេះ​និយាយ​ភាសារ​ម៉ាឡេស៊ី ហើយ​បើ​មានបំណង​ចង់​ធ្វើការ​បណ្តុះបណ្តាល​ភាសារ​ម៉ាឡេស៊ី លោក​នឹងធ្វើ​ការបញ្ជូន​គ្រូបង្រៀន​ឲ្យ​មក​បង្រៀន​សិស្ស​កម្ពុជា​ផងដែរ ។

លោក​ក៏បាន​បញ្ជាក់ថា នូវ​រាល់​ចំណុច​ដែល​បានលើកឡើង​នេះ ជា​កត្តា​ជួយ​ជម្រុញ​ដល់​អ្នកវិនិយោគ និង អ្នកទេសចរ​ប្រទេស​ម៉ាឡេស៊ី ចូលមក​ធ្វើ​ធុរៈកិច្ច និង ទេសចរណ៍​នៅ​កម្ពុជា សំខាន់​គឺ ខេត្តសៀមរាប​៕S/


​រូបភាពៈ​អភិបាលខេត្ត​សៀមរាប​ជួបពិភាក្សា​ករ​ងារ​ជាមួយ​ប្រតិភូ​ស្ថានទូត​ម៉ាឡេស៊ី​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម