វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ពង្រឹង​ការងារ​គ្រប់គ្រង​និង​ការបង្រៀន​សមណ​សិស្ស​ផ្នែក​ពុទ្ធិកសិក្សា​ខេត្តបាត់ដំបង​

330
ចែករម្លែក
លោក​ប្រធាន​​មន្ទីរ​និង​អនុប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ព្រះ​មេគណ​ទាំង​២​គណៈ ព្រះសង្ឃ​ចូលរួម

ដោយៈ​គ្រញូង​-បាត់ដំបងៈ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាត់​ដំបង​ សហការ​ជាមួយ​មេគណ​ខេ​ត្តទាំ​ង​២​គណៈ បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល ដើម្បី​ពង្រឹង​ការងារ​គ្រប់គ្រង និង​ការបង្រៀន​សមណ​សិស្ស​ផ្នែក​ពុទ្ធិកសិក្សា​ក្នុង​ខេត្ត យៈ​ពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨-៩ ខែសីហា​ឆ្នាំ​២០១៩ ។

ក្រោម​ព្រះ​វត្តមាន​ព្រះ​វិសុទ្ធ​វង្ស អ៊ុក មុត​ព្រះរាជ​គណៈ​​ថ្នាក់​កិត្តិយស (​មហានិកាយ​) ព្រះ​ធម្ម​ត្ថេ​រ ឡុង សុង​លី​ព្រះ​មេគណ​ខេត្តបាត់ដំបង​(​ធម្មយុត្តិ​)លោក​គុណសម្បត្តិ មុនី​រតន៍​ប្រធាន​មន្ទីរ​ធម្ម​ការ​និង​សាសនា​ខេត្ត បាន​លើកឡើងថា វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​ការងារ​គ្រប់គ្រង និង​ការបង្រៀន​សមណ​សិស្ស​ផ្នែក​ពុទ្ធិកសិក្សា​នៅតាម​បណ្តា​ក្រុង​ស្រុក​ក្នុង​ខេត្តបាត់ដំបង ក្នុង​គោលបំណង​ឲ្យ​មន្ត្រីរ​ធម្មការ​ក្រុង​ស្រុក ធ្វើ​កិច្ច​ការជំនាញ​របស់ខ្លួន​មាន​ឲ្យ​ប្រសិទ្ធភាព​ខ្ពស់​។​

ក្នុង​វគ្គ​បណ្តុះបណ្តាល​មាន​វាគ្មិន​ដែលជា​គ្រូឧទ្ទេស បាន​ឡើង​ធ្វើ​បទ​បង្ហាញ​តាមរយៈ​ការ​បញ្ចាំង​ស្លាយ​និង​ពន្យល់​លម្អិត​ពី​ការងារ​ថ្មី​ដែល​ត្រូវ​កំណែរ​ទម្រង់​ពី​ថ្នាក់​ក្រសួង​ព្រមទាំង​មាន​សំណួរ ចម្លើយ ដែល​តម្រូវ​ឲ្យ សិក្ខាកាម ជា​មន្ត្រី​ដែល​មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​មួយ​ចំនួន មាន​ចម្ងល់​បាន​ឡើង​សួរ និង​មានការ​បកស្រាយ​ច​ម្លើ​យ​ពី​វាគ្មិន​យ៉ាង​ក្បោះក្បាយ​។​

បន្ទាប់មក​លោកស្រី​មាស​ភិ​រុណ​អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បាន​ថ្លែងថា រយៈពេល​កន្លងមក តែងតែមាន​កើតឡើង​ភាពមិនប្រក្រតី​ចំពោះ​ព្រះសង្ឃ​មួយចំនួន​តូច​ដែល​​បានធ្វើ​ខុស ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា ដែលជា​សាសនា​របស់​រដ្ឋ និង​ត្រូវ​កែប្រែ​កុំ​ឲ្យ​មានរឿង​ណា​មិនល្អ​កើតឡើង​បន្តទៀត​​ ព្រោះ​អាណាចក្រ និង​ពុទ្ធចក្រ​ត្រូវ​ដើរ​ទន្ទឹមគ្នា​ទើប​មានកា​រីកចម្រើន​។​

លោក កែវ រតនៈ បាន​ផ្តាំផ្ញើ​ប្រគេន​ព្រះ​តេជ​គុណ​និង​ដល់​មន្ត្រី​ធម្មការ ក្រុង ស្រុក​ទាំងអស់​ថា​ បន្ទាប់ពី​បានទទួល​វគ្ប​ណ្តុះ​បណ្តាល​នេះ សូម​សិក្ខាកាម​ទាំងអស់ យក​ចំណេះដឹង​ទាំងអស់នេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​នៅតាម​មូល​​ដ្ឋា​ន​របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕Ha