ពូជទុរេនដ៏ល្បីនៅម៉ាឡេស៊ី នាំ ចូលមកដាក់ដាំនៅកម្ពុជាដើម្បី ពង្រីកទីផ្សារផ្លែឈើ

1039
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ដោយសារតែតម្រូវការទីផ្សារកាន់តែមានការកើនឡើង នូវបន្លែផ្លែឈើផង នោះ ទើបធ្វើអោយក្រុមហ៊ុនហង្សម្ចាស់ដី ដែលក្រុមហ៊ុនលក់ដីចំការនោះ បានសម្រេច ចិត្តនាំពូជផ្លែទុរេនល្បីក្នុងប្រទេសម៉ាឡេស៊ី មកដាំដុះ និងចែកចាយ នូវពូជទុរ៉េន «ម៉ូសាងឃីង» យកមកដាំនៅក្នុងគម្រោងចម្ការធុរ៉េន ក្នុងគម្រោងឋានព្រះឥន្ទ។

លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី បានថ្លែងប្រាប់ថាសម្រាប់ ចម្ការធុរ៉េនដែលគម្រោង”ឋានព្រះឥន្ទ”ប្រកាសលក់ លោកនឹងជ្រើសយកពូជធុរ៉េន «ម៉ូសាងឃីង» ដែលជាពូជដ៏ល្បីរបស់ពិភពប្រចាំនៅក្នុងប្រទេសម៉ាឡេស៊ី។ ជាជំហាន ដំបូង ក្រុមហ៊ុននឹងនាំពូជធុរ៉េននេះ១លានដើម ដោយក្រុមការងារកំពុងចាប់ផ្ដើមដាំដុះ ដើម្បីឲ្យចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ខែសីហា២០២០ នឹងមានចម្ការធុរ៉េន ទ្រង់ ទ្រាយធំ។ មូលហេតុដែលក្រុមហ៊ុនដីចំការរបស់លោក នាំចូលនូវពូជផ្លែទុរេន ពីប្រទេសម៉ាឡេស៊ីដ៏ល្បីនៅក្នុងពេលនេះ ក៏ព្រោះតែចង់ឲ្យប្រទេសកម្ពុជា មានទីផ្សារ ផ្លែទុរេន ដែលមានរសជាតិឆ្ងាញ់ និង តម្លៃខ្ពស់ ​ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុក និងក្រៅ​ស្រុក។ ក្រុមហ៊ុនទាំងមូល កំពុងដំណើរការដាំដុះនៅខេត្តមណ្ឌលគិរី ព្រោះតែខេត្ត របស់កម្ពុជាមួយនេះ មានតំបន់ភ្នំ មានទឹកភ្លៀងហូរមកពីតំបន់ភ្នំ និងមានអាកាសធាតុ ស្រដៀងនឹងប្រទេសម៉ាឡេស៊ី ខណៈដែលក្រុមហ៊ុនក៏មានអ្នកជំនាញ ពីប្រទេស ម៉ាឡេស៊ី មកពិនិត្យរួចរាល់។ ពូជធុរេននេះ ក៏នឹងកំណត់ដាំដុះនៅខេត្តកំពត បាត់ដំបង ខេត្តពោធិសាត់ (ស្រុកក្រវ៉ាញ) និងខេត្តសៀមរាប ដោយអ្នកជំនាញកំពុងតែសិក្សា ពីសណ្ឋានដី និងអាកាសធាតុផងដែរ។

លោក ហង្ស ព្រីន្សយ៉ា ​បន្តថារយៈពេល៥ឆ្នាំ ឬ៦ឆ្នាំខាងមុខកម្ពុជានឹងមាន ពូជ ធុរេន ម៉ូសាងយីង ផ្គត់ផ្គង់ក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេស ដោយលោកប្រកាសថា អតិថិជនដែលវិនិយោគទិញចម្ការទុរេនពីគម្រោង«ឋានព្រះឥន្ទ» នឹងទទួលពូជ ទុរេន ដ៏ល្បីរបស់ម៉ាឡេស៊ី ដែលនឹងទទួលចំណូលបានខ្ពស់នៅពេលលក់ផល។ ទុរេននេះ ក៏មិនខ្វះទីផ្សារនាំចេញទៅ ចិន ម៉ាកាវ និងសាំងហ្គាពួ ផងដែរ ដោយសារជាពូជល្បី ហើយមានតម្រូវការខ្ពស់៕

ទីតាំងផ្សាយពាណិជ្ជកម្ម