សមត្ថកិច្ច​ឃាត់​ខ្លួ​ន​ជន​ម្នាក់​ករណី​ចែកចាយ​គ្រឿងញៀន​ដកហូត​វត្ថុតាង​ជិត​១​គីឡូក្រាម​

476
ចែករម្លែក

​ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​បាន​ឃាត់ខ្លួន​ជន​ម្នាក់​ចែកចាយ​គ្រឿងញៀន​។​នៅ​ចំណុច​ក្បែ​ស្ថានីយ៍​ប្រេង​តេ​លា​ជិត​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​ដោយ​ដកហូត​បាន​ថ្នាំញៀន​ជិត​១​គីឡូក្រាម​។​

​មន្ត្រី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១០ ខែសីហា នេះ​ថា​ការបង្ក្រាប​នេះ ត្រូវបាន​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​៧​ខែសីហា​។​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​នេះ ឈ្មោះ សាន ត្រែង អាយុ​២៦​ឆ្នាំ​។ ក្នុងនោះ​វត្ថុតាង​ចាប់យក​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​៩៨៧.៥៥​ក្រាម​ម៉ូតូ​១​គ្រឿង​និង​ទូរស័ព្ទដៃ​១​គ្រឿង​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនបន្ដ​ចាត់ការ​តាមច្បាប់ ។​ការជួញដូរ​គ្រឿងញៀន គឺ ជា​អំពើ​ខុសច្បាប់ បំផ្លាញ​សង្គមជាតិ និង ធនធានមនុស្ស ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម