​អនុគណៈកម្មការ​ចុះ​ធ្វើ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​

390
ចែករម្លែក

វៃ​គោ​ស្វាយរៀងៈ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​បាន​ចុះ​ធ្វើ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​​​

លោក​ឧត្ដមសេនីយ៍ត្រី​ភោគ​សុខុន​បាន​មានប្រសាសន៍ថា​អ្នកបើកបរ​រថយន្ត​ដែល​តែងតែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​គឺ​បណ្ដាលមកពី​បញ្ហា​មួយចំនួន​ដូចជា​៖-​រាល់ពេល​បើកបរ​គឺ​មិនបាន​ទុកចន្លោះ​សុវត្ថិភាព​ឱ្យបាន​គ្រប់គ្រាន់​ជាពិសេស​ពេល​វ៉ា និង​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​។​

-​ពេល​បើកបរ​មាន​ល្បឿន​លឿន​មិន​គោរព​ស្លាក​សញ្ញា និង​ច្បាប់​ចរាចរណ៍​កំណត់​ដូចជា​នៅ​ទីប្រជុំជន និង​ក្រៅ​ទីប្រជុំជន​។​-​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ទាំងអស់​ត្រូវ​ឧស្សាហ៍​ត្រួតពិនិត្យ​និង​ថែទាំ​រថយន្ត​ជាប្រចាំ​។​-​បច្ចុប្បន្ន​ខេត្ត​បាន​បង្កើត​ក្រុម​ល្បាត​ចល័ត​ដោយមាន​រថយន្ត​២​គ្រឿង​ដើម្បី​ឃ្លាំមើល​តាម​ដងផ្លូវ​ចំពោះ​អ្នកបើកបរ​ណា​ដែល​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ចាប់​ផាកពិន័យ​។

​លោកស្រី​អភិបាលរង​ខេត្តស្វាយរៀង​បាន​សំណូមពរ​ដល់​អ្នកបើក​បរពេ​លបើក​បរទាំង​អស់​សូម​មានការ​យោគយល់​អ​ធ្យា​ស្រ័យ​គ្នា និង​សូមឱ្យ​ពួកគាត់​បង្រៀនច្បាប់​ចរាចរណ៍​បន្ត​ដល់​បងប្អូន កូន ក្មួយ​ក្នុង​គ្រួសារ​និង​មិត្តភក្ដិ​ជាពិសេស​ធ្វើ​កន្លែង​អង្គុយ​ក្នុង​រថយន្ត​ឱ្យ​សមរម្យ​និង​សុវត្ថិភាព​ដល់​អ្នកជិះ​។​

​បន្ទាប់ពី​មានប្រសាសន៍​សំណេះសំណាល​ចប់​ក្រុមការងារ​បាន​ចែក​ខិតប័ណ្ណ​ច្បាប់​ចរាចរណ៍​ចំនួន ២០០​សន្លឹក ផ្ទាំង​សម្រាប់​អ្នក​ថ្មើរជើង ចំនួន​១០​សន្លឹក ស្ទីក​គ័​រ​ចំណាំងផ្លាត ចំនួន​៣០០​សន្លឹក ។​បិទ​ស្ទីក​គ័​រ​ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២០​សន្លឹក​និង​បាន​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត​មានដូចជា​៖-​រថយន្ត​គ្មាន​កៅអី​សម្រាប់​កម្មករ​អង្គុយ​ចំនួន​៤៤​គ្រឿង​។​

-​រថយន្ត​គ្មាន​បា​ឡុង​តា​កេ​ចំនួន​៣​គ្រឿង​-​កញ្ចក់​ប្រេះស្រាំ​ចំនួន​២​គ្រឿង​-​ប័ណ្ណបើកបរ​ខុស​ប្រភេទ​ចំនួន​៦​ប័ណ្ណ​-​គ្មាន​ប័ណ្ណបើកបរ​ចំនួន​១​នាក់​-​រថយន្ត​គ្មាន​ស្លាក​លេខ​ចំនួន​២​គ្រឿង​ព្រមទាំង​បានធ្វើ​កិច្ចសន្យា​និង​ពិន័យ​តាមផ្លូវ​ច្បាប់​ផងដែរ​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ