​ឧស្សាហ៍​បាត់​ខ្សែភ្លើង​លើក​នេះ​អាវុធហត្ថ​ចាប់បាន​២​នាក់

373
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ម្ចាស់​ថា​ឧស្សាហ៍​បាត់​ខ្សែភ្លើង​ពេក​លើក​នេះ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់បាន​២​នាក់​ហើយ​បញ្ជូនទៅ​ទៅ​តុលាការ​កាលពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​។​ការចាប់ខ្លួន​តាម​ដីកា​តុលាការ​ធ្វើឡើង​កាលពី​កាលពី​ព្រលប់​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៩​។​មួយថ្ងៃ​ក្រោយពី​ជនសង្ស័យ​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​រថភ្លើង​នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

លោក​វរសេនីយ៍ទោ ព្រហ្ម​ថេ​ង​ប្រធាន​មន្ទីរ​យុត្តិធម៌​កង​រាជ​អាវុធ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា អំពើចោរកម្ម​នោះ​កម្លាំង​អាវុធ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ១- ឈ្មោះ អ៊ី វ័ន ហៅ ប៉ោង ភេទ ប្រុស អាយុ ២៨​ឆ្នាំ​។​២- ឈ្មោះ កុយ សុភាព ហៅ ឆ្លាម ភេទ ប្រុស អាយុ ៣១​ឆ្នាំ រស់នៅក្នុង​វត្ត​ត្រាច ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ។​

​ដកហូត​សម្ភារៈ​រួមមាន​៖-​ឧបករណ៍​កាត់​ទុយោ​ម៉ាស៊ីនត្រជាក់​១​គ្រឿង​។​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ហើយ​ថ្ងៃទី​៩​ខែសីហា​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S.

​រូបថត : ឧស្សាហ៍​បាត់​ខ្សែភ្លើង លើក​នេះ​អាវុធហត្ថ​ប៉ោយប៉ែត​ប៉ោយប៉ែត​ចាប់បាន​មុខសញ្ញា​២​នាក ់​(​រូប : ប​.​ជ័យ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ