ប៉ូលិស​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​បំបែក​បាតុករ​ក្នុងការ​តវ៉ា​ជា​ថ្មី​នៅ​ហុងកុង​

807
ចែករម្លែក

​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដាក់​អ្នកប្រឆាំង​តវ៉ា​នៅ​ក្នុង​សង្កាត់​សាម ស៊ូ​យ ប៉ូ កាលពី​ថ្ងៃអាទិត្យ​ទី​១១​សីហា នៅក្នុង​ការដើរ​ដង្ហែ​គ្មាន​ការ​អនុញ្ញាត​មួយ​ទៀត ដែល​បាន​​ប្រែ​ទៅជា​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​។​

​បាតុករ​ស្លៀកពាក់​ខ្មៅ បាន​បំពាន​បំរាម​របស់​ប៉ូលិស​និង​បាន​ឡោម​ព័ទ្ធ​ស្ថានីយ​ប៉ូលិស ព្រមទាំង​ចូល​កាន់កាប់​ផ្លូវ​ធំ​មួយ​។​ពួកគេ​ខ្លះ​បានដាក់រ​បាំង​ផ្លូវ រារាំង​ចរាចរណ៍​និង​ខ្លះទៀត​​ជួបជុំ​នៅ​ជិត​ផ្សារ​Dragon Centre​ហើយ​ចោល​ដុំ​ថ្ម​ដាក់​ប៉ូលិស​។​

​ប៉ូលិស​ហុងកុង​បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដាក់​អ្នកប្រឆាំង​តវ៉ា​នៅ​សង្កាត់​សាម ស៊ូ​យ ប៉ូ កាលពី​ថ្ងៃ​១១​សីហា​

​ទោះជា​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក ក៏​អ្នក​តវ៉ា​ប្រឆាំង​ជា​ច្រើន​មិន​បាន​ចុះ​ញ៉ម និង​បាន​ប្រមូលផ្តុំ​គ្នា​ឡើង​វិញ​បន្ទាប់​ពី​ដកថយ​មួយ​ភ្លែត​។​

​ការជួបជុំ​តវ៉ា ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ទីតាំង​ជាច្រើន​ក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​នេះ​កាលពី​ថ្ងៃអាទិត្យ​។​ពួក​បាតុករ​ក៏​បាន​ឈាន​ដល់​ថ្ងៃទី​៣​និង​ថ្ងៃ​ចុងក្រោយ​របស់​គេ​ក្នុងការ​​អង្គុយ​តវ៉ា​នៅ​អាកាសយានដ្ឋាន​របស់​ទីក្រុង ។​

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​បាន​ចាប់ខ្លួន​មនុស្ស​១៦​នាក់​ក្នុងអំឡុង​ការ​និង​តវ៉ា​កាលពី​ថ្ងៃ​សៅរ៍ ចំពោះ​ការជួបជុំ​គ្មាន​ការអនុញ្ញាត មាន​សព្វាវុធ វាយ​ប៉ូលិស​និង​រា​​រាំង​ការងារ​របស់​ប៉ូលិស​។​សូមបញ្ជាក់​ថា អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នក​ប្រឆាំង​តវ៉ា​ជាង​៦០០​នាក់​ហើយ​ចាប់តាំងពី​ការតវ៉ា​ប្រឆាំង​បាន​ផ្ទុះឡើង​កាលពី​ខែ​មិថុនា​ដើម្បី​ប្រឆាំង​នឹង​ច្បាប់​​បត្យាប័ន​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ រដ្ឋាភិបាល​ហុងកុង​បាន​ថ្កោលទោស​អំពើ​របស់​ពួក​បាតុករ​កាលពី​យប់​ថ្ងៃ​សៅរ៍ ដោយ​បាន​បញ្ជាក់ថា ការប្រព្រឹត្ត​របស់​ពួកគេ​មិន​ត្រឹម​​តែ​ខុសច្បាប់ តែ​មិន​គោរព​សណ្តាប់ធ្នាប់​សាធារណៈ​និង​សេចក្តីត្រូវការ​របស់​ស​មាជិក​សាធារណៈ​ជន​ដទៃ​ទៀត​ទៀត​៕​ដោយ​៖​វាសនា​

ការជួបជុំ​និង​ដើរ​ដង្ហែ​គ្មាន​ការអនុញ្ញាត​នាំ​ដល់​ការប្រឈមមុខ​ជា​មួយ​ប៉ូលិស​និង​កាត​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​

ទីតាំងផ្សាយពាណិជ្ជកម្ម