ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ការ​ជន់​លិច​នៅ​ប៉ា​គី​ស្ថាន ដោយ​បណ្តាល​ឱ្យ​ស្លាប់​១៧​នាក់​

362
ចែករម្លែក

​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ការ​ជន់​លិច​នៅ​តំបន់​ជាច្រើន​នៅ​ប៉ា​គី​ស្ថាន​ដោយ ដោយ​ទឹកជំនន់​បាន​ជន់​លិច​ទីក្រុង​កា​រ៉ា​ជី​(Karachi) ភាគខាងត្បូង​នៃ​ប្រទេស ហើយ​បាន​​បណ្ត​ល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​១៧ នាក់ គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី​១១​សីហា​។​

​ក្រុមមន្ត្រី​ជួយសង្គ្រោះ បាន​និយាយថា​មនុស្ស​៧​នាក់ បាន​ស្លាប់​ដោយសារ​ការ​ឆក់​ខ្សែភ្លើង​និង​មនុស្ស​៣ នាក់​បាន​ស្លាប់ បន្ទាប់​ពី​ដំបូល​ផ្ទះ​រលំ​នៅ​ទីក្រុង​Karachi​។​ភ្លៀង​​និង​ទឹកជំនន់​ខ្លាំង បានចាប់ផ្តើម​ពេញ​មួយ​យប់​នៅ​ទីក្រុង​នេះ​។​

​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​៥​នាក់ បាន​ស្លាប់​ដោយសារ​ទឹកជំនន់​និង​២​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ដោយសារ​ការ​ឆក់​ខ្សែភ្លើង​នៅ​ខេត្ត​ពុន​ចាប​(Punjab) ដែល​មាន​ភ្លៀង​​ខ្លាំង​ផង​ដែរ​។​

​ប៉ា​គី​ស្ថាន​តស៊ូ​ទប់ទល់​នឹង​ខ្យល់​និង​ភ្លៀង​មូសុង​ប្រចាំឆ្នាំ​ដែល​ចាប់ផ្តើម​ពី​ខែ​កក្កដា​ដល់​ខែកញ្ញា​និង​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​នៅ​ទូ​ទាំង​អាស៊ី​ខាងត្បូង​៕​ដោយ​៖​សុខា​/sn​

ភ្លៀង​ធ្លាក់​ខ្លាង​បង្ក​ការ​ជន់​លិច​នៅ​ទីក្រុង​Karachi​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃអាទិត្យ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ