​រថយន្តបុក​ម៉ូតូ​ពីក្រោយ ​ស្លាប់​មនុស្សម្នាក់ ​បើក​រត់​បាត់​

369
ចែករម្លែក

ដោយៈ​គ្រញូង​:បាត់ដំបងៈ​ បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ​ដោយសាររ​ថយ​ន្ត​មិន​ស្គាល់​ម៉ាក​បុក​ពីក្រោយ ​ហើយ​បើក​រត់​បាត់​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១១ ​ខែសីហា​ឆ្នាំ២០១៩ ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ក្រុមទី​១០​ ភូមិ​ថ្នល់​បត់​ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី​។​

លោក​ម៉ៅ ហ៊​ត ​មេបញ្ជាការ​មូល​ដ្ឋាន​អាវុធ​ហ​ត្ថ​ខេត្ត​បានឱ្យដឹងថា​ សព​ជន​រង​
​គ្រោះ​ឈ្មោះ​ឡង់ សុ​លី​ប អាយុ​២២​ឆ្នាំ រស់នៅ​ក្រុម​៣​ភូមិ​ស្រែ​អណ្តូង​ ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ។​ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​រត់គេចខ្លួន​។​

សព​ជនរ​រងគ្រោះ​និង​ម៉ូតូ​

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា​ មុនពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​បើកបរ​ពី​លិចទៅ​កើត ។​ពេល​មក​មកដល់​ចំណុចកើតហេតុ​ខាង​លេី​មាន​រថយន្ត​១​គ្រឿង​បើកបរ​យ៉ា​ង​លឿន​មកពី​ក្រោយ ​ហើយ​បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C ១២៥ ពណ៌ខ្មៅ សេ៊រី២០១៩ ពាក់​ផ្លាក​លេខ​បាត់ដំបង​១ AF៤៧៤៦​​ហើយ​បើករថយន្ត​រត់គេច​បា​ត់ ។ សាកសព​ត្រូវបាន​បងប្អូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕Ha
​​