រថយន្ដ​ដឹក​កម្មករ​ក្រឡាប់ ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​៩​នាក់ នៅ​​ស្រុក​ឧដុង្គ​

1375
ចែករម្លែក

(​កំពង់ស្ពឺ​)៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ​ចំនួន​៥០​នាក់ បើក​កិន​កង​រថយន្ដ​ដែល​ម្ចាស់​ប្រមាល​កាត់​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់ និង​ស្លាប់​កម្មការិនី​ម្នាក់​នឹង​នៅ​កន្លែង របួសធ្ងន់​ស្រាល​៩​នាក់ នៅតាម​បណ្តោយ​
​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២​និង​១៣ ស្ថិតក្នុង​​ភូមិ​ស្តុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​និយាយថា នៅ​មុនពេល​កើតហេតុ​គេ​រថយន្ត​មួ​​យ​គ្រឿង​ម៉ាក់​ហ៊ីយ៉ានដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK 7131 អ្នកបើកបរ​មិន​ស្គាល់អត្តសញ្ញាណ បើក​ពី​ជើង​​ទៅ​ត្បូង​ដឹក​កម្មករ​កម្មការិនី​៥០​នាក់​។ លុះ​មកដល់​ចំណុច​​កើតហេតុ​ខាងលើ បាន​បុក​កង​រថយន្ត​មួយគ្រឿង​ម៉ាក់​ហ្វុ​យ​ស៊ូរ​​ពណ៌​កាប់​ស្តាំ​ង​ដែល​ឈប់​បញ្ច្រាសទិស​គ្នា ខណៈដែល​ម្ចាស់​
​កំពុង​បង្វិល​កាត់​ផ្លូវ​បុក​កង​រថយន្ត​នោះ បណ្តាលឱ្យ​ក្រឡាប់​​ស្លាប់​នៅនឹងកន្លែង​ម្នាក់ និង​របួសធ្ងន់​២​នាក់​ស្រាល​៧​នាក់​។​

​ប្រភពពី​នគរបាល​ស្រុក​ឧដុង្គ​បានឱ្យដឹងថា កម្មការិនី​ដែល​ស្លា​​ប់​ដោយសារ​ក្រឡាប់​រថយន្ត​នោះ​មានឈ្មោះ រ៉ុ​មសុឃឿន អាយុ​២៣​ឆ្នាំ រស់នៅក្នុង​ស្រុក​ឧដុង្គ​។ ចំណែក​អ្នករងរបួស​ធ្ងន់​ស្រាល​ទាំង​៩​នាក់​នោះ មន្ត្រី​ជំនាញ​
មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​បច្ចុប្បន្ន​វត្ថុតាង​ទាំងពីរ​គ្រឿង បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​​នគរបាល​ស្រុក​ឧដុង្គ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។ សព​នារី​រង​​គ្រោះ​ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕L ដោយៈ​សុខ​សុ​ភ័​ណ្ឌ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ