​ម៉ូតូ​ជិះ​បុក​រថយន្ត​កុងតឺន័រ​បើក​ឆ្លងផ្លូវ​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​

324
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ម្នាក់​បាន​បើក​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​រថយន្ត​កុងតឺន័រ​កំពង់​ឆ្លងផ្លូវ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​។​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅតាម​បណ្ដោយ​ផ្លូវ​២១៧​ទល់មុខ​រោងចក្រ​ស្រា​បៀរ​កម្ពុជា​ដែល​ស្ថិតនៅ​ភូមិ​ជើងឯក​សង្កាត់​ជើងឯក​ខណ្ឌដង្កោ​កាលពី​យប់​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​ស្លាប់​មានឈ្មោះ​ឃួន​ឌី​ណា​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​លក់ដូរ​ឪពុក​រស់នៅ​ភូមិ​ជើងឯក​សង្កាត់​ជើងឯក​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​ម៉ូតូ​ជនរងគ្រោះ ម៉ាក យ៉ាម៉ាហា អ៊ែរ រ៉ុ​ក​ពណ៌​ខៀវ​លាយ​ខ្មៅ ពាក់​ស្លាក លេខ​ភ្នំពេញ​1GX.3026 បើក បរ ក្នុង ទិសដៅ ពី ត្បូង​ទៅ ជើង ។ ចំណែក រថយន្ត បង្ក ជា រថយន្ត កុងតឺន័រ ពណ៌ បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ​3A.3583 បើក បរ ក្នុង ទិសដៅ ពី ជើង​ទៅ​ត្បូង ហើយ​បត់​ចូល​រោងចក្រ​ស្រា​បៀរ​កម្ពុជា ។

​ក្រោយ ពេល កើតហេតុ​ជំនាញ ចរាចរណ៍​ក្រុង​ចុះមក វាស់វែង​យក​រថយន្ត​កុងតឺន័រ​និង​ម៉ូតូ​រងគ្រោះ យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ធ្វើលិខិត​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ជើងឯក​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ