ល្បែង​អន​ឡាន​កំពុង​អូសទាញ​យុវវ័យ​កម្ពុជា​ធ្លាក់​ក្នុង​អន្លង់​ដោយ​ពុំបាន​ដឹងខ្លួន​

544
ចែករម្លែក

ដោយ:មុនី​រ័ត្ន​/ភ្នំពេញ ៖ នាយកដ្ឋាន​ព័​ត៍​មាន​វិទ្យា នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សង្កេតឃើញថា ល្បែង​អន​ឡាន (Online Gambling) កំពុង​ពេញនិយម​យ៉ាងខ្លាំង និង​បាន​អូសទាញ​យុវវ័យ​កម្ពុជា​ធ្លាក់​ក្នុង​អន្លង់​ដោយ​ពុំបាន​ដឹងខ្លួន​។ ដោយ​សារភាព​សម្បូរបែប​នៃ​ល្បែង​អន​ឡាញ ដូចជា​៖​ប៊ី​ង​ហ្គោ ផ​ក​ឃ័​រ ឬ​ល្បែងភ្នាល់​ផ្សេងៗ តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ កម្មវិធី​លើ​គេហទំព័រ បានធ្វើ​ឲ្យ​ចំនួន​អ្នកលេង ឬ​ភ្នាល់មាន​ការកើនឡើង​យ៉ាងគំហុក និង​ពិបាក​ក្នុងការ​គ្រប់គ្រង​។

ដោយ​មើលឃើញ​នូវ​បញ្ហា​នេះ ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ សូម​ធ្វើការ​លើកយក​នូវ​ហានិភ័យ​មួយចំនួន​នៃ​ការលេង​ល្បែងភ្នាល់​អន​ឡាញ មក​ជម្រាបជូន​បងប្អូន​ពលរដ្ឋ​កម្ពុជា ដូចខាងក្រោម ​៖
​អំពី​ហានិភ័យ​៖

  • ជនអនាមិក​អាចធ្វើ​ការ​ជ្រៀតចូល​គណនី​អន​ឡាញ​របស់​អ្នក ដោយ​មធ្យោបាយ​លួច​លេខ​សម្ងាត់​តាមរយៈ​វិស្វកម្ម​បណ្តាញ​សង្គម Phishing (​បញ្ឆោត​វាយ​លេខ​សម្ងាត់​លើ​កម្មវិធី​ទូរស័ព្ទដៃ ឬ​លើ​គេហទំព័រ​)​។​
  • កម្មវិធី​ល្បែង​អន​ឡាយ​មួយចំនួន អាចធ្វើ​ការប្រើប្រាស់ WebCam ឬ​ឧបករណ៍​ស្រូប​សម្លេង​ក្នុង​ទូរស័ព្ទ ឬ​ម៉ាស៊ីន​កុំ​ព្យ​ទ័​រ​របស់​អ្នក នឹង​អាចធ្វើ​ការថត ឬ​លួច​ស្តាប់ ដោយ​អ្នក​ពុំបាន​ដឹងខ្លួន​។​
  • ទូរស័ព្ទ ឬ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក អាច​ឆ្លង​មេរោគ (Trojan Horse, RAT, spyware) នៅពេល​ទាញយក និង​ដំឡើង​កម្មវិធី បន្ទាប់មក​ជនអនាមិក​អាច​លួច​ព័ត៌មាន​ផ្សេងៗ ព្រមទាំង​ធ្វើការ​គ្រប់​គ្រង់​ទូរស័ព្ទ ឬ​ម៉ាស៊ីន​កុំព្យូទ័រ​ពី​ចម្ងាយ ដោយ​អ្នក​ពុំបាន​ដឹងខ្លួន​។​
  • អ្នក​អាច​ជួប​បញ្ហា ឬ​រងគ្រោះ​ពី​កម្មវិធី Chatrooms ដែលមាន​ក្នុង​កម្មវិធី​ល្បែង​អន​ឡាញ ឧទាហរណ៍​៖ ការ​ជ្រៀតចូល​ឯកជន​ភាព ការ​បញ្ឆោត​ចុច​លើ​តំណរ​ភ្ជាប់ និង​ការចម្លង​មេរោគ​ផ្សេងៗ​។​
  • ព័ត៌មាន​បុគ្គល ស្ថានភាព​ហិរញ្ញវត្ថុ របស់​អ្នក​អាច​ត្រូវបាន​ចែកចាយ​ទៅ​បុគ្គល​ផ្សេងទៀត ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​។​
  • ចាញ់​បញ្ឆោត​ក្នុង​ការបើក​គណនី​លេងល្បែង ជា​ថ្នូរ​នឹង​ការទទួលបាន​នូវ​ប្រាក់រង្វាន់​ផ្សេងៗ​
  • លេងល្បែង​អន​ឡាញ រហូត​ក្លាយជា​ទំលាប់ ញៀន​មិនអាច​ឈប់​បាន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ បាត់បង់​ប្រាក់ចំណូល និង​ប៉ះពាល់​ដល់​សុខភាព​។​
  • ចូលរួម​ក្នុង​ក្រុម​ល្បែង ចាញ់​បញ្ឆោត ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាក់​ចូលក្នុង​សកម្មភាព​ល្មើសច្បាប់​ផ្សេងៗ​។​
    ​ជាថ្មី​ម្តងទៀត នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ពលរដ្ឋ​កម្ពុជា មេត្តា​ជៀស​ឲ្យ​ឆ្ងាយ​ពី​ល្បែង​អន​ឡាញ​ខុសច្បាប់ ព្រោះ​វា​នឹង​នាំនូវ​បញ្ហា​ផ្សេងៗ ដូចដែល​បាន​រៀបរាប់​ខាងលើ​៕B/​

ទីតាំងផ្សាយពាណិជ្ជកម្ម