ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩

688
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង និង​រក្សា​ភាព​ស្ងប់ ស្ងៀម​បន្តិច​ទើប​ប្រសើរ​។​ការរស់នៅ​ចូរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ការយកចិត្ត​ក្តៅ​ដាក់ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​អន់ថយ​បន្តិច ហើយ​បើ​ចង់​ដាក់ទុន​តូចធំ​តែង​ជួប​ផល​លំបាក​និង​មិនសូវ​ទទួលជោគជ័យ​ឡើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ ធ្វើ​បុណ្យទាន​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​កំពង់​រង់ចាំ​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​មានការ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ល្អ​ប្រពៃ​ណាស់ដែរ​ព្រោះ​តែង​ជួប​ភាព​សុខដុម​និង​ចម្រើន​លូតលាស់​គួរសម​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោក​អ្នកមាន​ការចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ ពិពាហ៍​ជា​ឱកាសល្អ​ព្រោះ​តែងមាន​ភាព​ស្រុះស្រួល​ព្រមទាំង​សិរី​សួរ​ស្តី​ល្អ​គួរសម​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា​គួរសម​ហើយ​បើ ទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ស​ន្សឹ​មៗ​ទៅមុខ​ដែរ​។ ការរស់នៅ​មាន​ភាព​សុខ ដុម​និង​មិនមាន​ផល​លំបាក​អ្វី​ត្រូវ​រែកពន់​ឡើយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​សម្រាប់​ចាយវាយ​ដោះស្រាយ​ក្នុង​គ្រួសារ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​បើ​ចង់​ផ្សះផ្សារ​ជម្លោះ​វិវាទ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ កើត​បញ្ហា​និង​កើត​នូវ​រឿង​រាវ​រកាំចិត្ត​ច្រើនជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

​រីង​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​សោកស្តាយ​នៅពេល​ក្រោយ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មិន​ថា​បញ្ហា​តូចធំ​ទេ​គឺ​បាន​ធូរស្បើយ ហើយ​ធ្វើ​អ្វី​ក៏​តែង ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ការ​រស់ នៅ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ផងដែរ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ជោគ​មានជ័យ​ហើយ​ទោះ ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​ដែរ​។​ក្រៅពីនេះ​បើ​លោក​អ្នកជា​បាវបម្រើ​ឬ​កម្មករ​ក៏​តែង​ត្រូវបាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​លែង​ចាប់​ថ្នាំងថ្នាក់​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្លោះ​ហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួបតែ ភាព​រកាំរកូស​និង​មានរឿង​រាវ​អាក្រក់​រត់​ចូល​ច្រើនជាង​ល្អ​។​ការប្រកប​ការងារ​ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​ទោះ​ធ្វើ​អ្វីៗ​ក៏​តោង​ប្រយ័ត្ន​ពីព្រោះថា​ក្រុមមនុស្ស​ចាំតែ​ព្យាបាទ​យាយី ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​ទុំ​មុន​ស្រគាល​ពីព្រោះ​ថាបើ​ជួប​បញ្ហា​ហើយ​ពិតជា​មិន​ងាយ​ស្រាយ​ចេញ​ឡើយ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​រឿង​រាវ​មិនល្អ​យាយី​ហើយ ពិសេស​អាចមាន​ជម្លោះ​វិវាទ​ថែមទៀត​។ ប៉ុន្តែ​យ៉ាងណាក្តី​បើ​លោក​អ្នកមាន​ការប្រកប ការងារ​វិញ​គឺ​តែង គឺមាន​ការរីកលូតលាស់​ស​ន្សឺ​មៗ​ទៅមុខ​ផងដែរ​។ ចំណែក​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​បើ​ចង់​បើក​របរ​ថ្មីៗ​ក៏​តែង​កើត​ផល​មកវិញ​ច្រើន​ដែរ​។

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​និង​ភាព​រឹង​មានៈ​មាន​ច្រើន​រៀងៗ​ខ្លួន​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ហើយ​មិន​អាចធ្វើ​អ្វី​ដោយ​ប្រញាប់ប្រញាល់​ឬ​តក់ក្រហល់​មិន​មើលមុខ​ក្រោយ​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ក្តី​ខកបំណង​ពុំខាន​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ឬ​ក្រៅ​ផ្ទះ​ក្តី​ស្ត្រី​តែង​ជួប​រឿង​សៅហ្មង​ច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​មានរឿង​រាវ​កើតឡើង​ដោយសារ​ពាក្យសម្តី​ណា មួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ជោគ​មានជ័យ​ល្អ​ហើយ ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុន​និង​អាចមាន​ប្រៀប​ជាង​អ្នកដទៃ​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនត្រូវ​ផ្សងព្រេង​ឬ​បំពេញ កិច្ចការ​ធំដុំ​ពេក​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើតមាន​ណាស់​ផង​។ បើជា​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​មាន​ការប្រទាំងប្រទើស​ហើយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​កើតមាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​គ្នាច្រើន​ដូច្នេះ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា ខ្លះ​ទើប​គ្មាន​រឿងរ៉ាវ​ជម្លោះ​វិវាទ​សង្គ្រាមពាក្យសម្តី​ឡើង​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​បើ​លោក​អ្នកចេះ​ស្វះស្វែង​តស៊ូ​ការងារ​ដោយ​មិន​រាថយ មិន​ថា​ការងារ​តូចធំ​នោះ​ការចង់​ធ្វើ​អ្វីមួយ​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជា និច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ទោះ​លោកអ្នក​មើលឃើញថា​ល្អ​ហើយ​ចង់ ជួញ​ក៏​ច្រើនតែ​មិនសូវ​ដូច​គាប់​បំណង​ដែរ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ទេ​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ភ្លើង​ឆេះ​និង​គ្រោះ​មុត​របស់​ស្រួច​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម