ជនជាតិ​ចិន​ម្នាក់​ដើរ​សុខៗ​​ ស្រាប់តែ​ដួល​ផ្កាប់មុខ​ស្លាប់​ភ្លាមៗ ​សង្ស័យ​ខ្យល់គរ​

416
ចែករម្លែក

ដោយៈ​ចាន់តូ​:ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់ ថ្ងៃ​ព្រ​ហ​ស្ប​តិ៏ ទី​១៥ ខែសីហា ឆ្នាំ​២០១៩ ដោយ​បុរស​ជនជាតិ​ចិន​ម្នា​ក់បានដើរ​ដួល​ផ្កាប់មុខ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​លើក​ធ្វើ​ចលនា តែ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​ភ្លាមៗ​ ត្រង់ចំណុច​មុខ​ហាង ម៉ាស្សា​កោស​ជប់ យីហោ​ម៉េង​ជូ លើផ្លូវ​បេតុង ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​សម្ដី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​បុរស​ជនជាតិ​ចិន​២​នាក់​បាន​ដើរមក​កន្លែងកើតហេតុ ហើយ​ម្នា​ក់ បាន​ចូលក្នុង​ហាង​ម៉ាស្សា​កោស​ជប់​ខាងលើ រីឯ​ជនរងគ្រោះ​មិនបាន​ចូល​ជាមួយ​នោះទេ ដោយបាន​ដើរ​ចុះ​ដើរ​ឡើង​២​ទៅ​៣​ជុំ ត្រង់ចំណុច​កើតហេតុ ។ លុះ​មួយសន្ទុះ​ក្រោយ ​ក៏​ស្រាប់តែ​ដើរ​ដួល​ផ្កាប់មុខ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​មានការ​ភ្ញាក់ផ្អើល មាន​អ្នកខ្លះ​ជួយ​លើក​ធ្វើ​ចលនា​ដើមទ្រូង និង​អ្នក​ខ្លះទៀត​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់​ឲ្យ​មកជួយ​សង្គ្រោះ តែ​អកុសល​ខណៈ​គ្រូពេទ្យ​មកដល់ ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋា​ន​បាន​ចុះមក​ដល់ និង​ទាក់ទង​ទៅខាង​សមត្ថកិច្ច​ជំនាញ​កោសលវិច័យ​ឲ្យ​មក​ពិនិត្យ ទើប​ដឹងថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ (​គាំងបេះដូង​)​ពិតប្រាកដ​មែន រួច​ក៏​ធ្វើឯកសារ​ប្រគល់​ឲ្យ​សាច់ញាតិ ឬ​អ្នក​ស្គាល់​ជា​ជន​ជាតិចិន​ដូចគ្នាចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ