ដាច់​ជើង​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ បែរជា​គ្រូពេទ្យ​យក​ជើង​ដាច់​នោះមក​ដាក់ឱ្យ​ជនរងគ្រោះ​កើយ​

1940
ចែករម្លែក
  • 49
    Shares

​ការស៊ើបអង្កេត​មួយ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ជើង​ម្ខាង​នៃ​ជនរងគ្រោះ​ម្នាក់​ដោយ​គ្រោះថ្នាក់​រថយន្តក្រុង​ត្រូវបាន​គេ​ប្រើ​ជា​ខ្នើយ ដោយ​ឱ្យ​ជនរងគ្រោះ​នោះ​កើយ​ជើង​កាត់​នោះ​ធ្វើជា​ខ្នើយ​នៅក្នុង​មន្ទីរពេទ្យ​មួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នៅ​ប្រទេស​ឥណ្ឌា​។​

​លោក ហ្គា​ន​សាយ​អាម អាយុ​២៨​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​មើលឃើញ​ដេក​កើយ​ជើង​ម្ខាង​ដែល​ត្រូវបាន​កាត់ចេញ​នៅ​មន្ទីរពេទ្យ​ឈ្មោះ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ ចាន​ស៊ី នៅ​ទីក្រុង​ចាន​ស៊ី ក្នុង​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​សកាល​ពីថ្ងៃ​សៅរ៍​ទី១០មីនា។​

​គេ​មិនដឹង​ច្បាស់​ទេ​អំពី​វីដេអូ​នៃ​ហេតុការណ៍​នេះ ហើយក៏​មិនដឹងថា​គាត់​បានដឹង​អំពី​អ្វីដែល​គាត់​កំពុង​កើយ​ពីលើ​នេះដែរ​ឬ​អត់​នោះទេ ខណៈពេលដែល​ជើង​ម្ខាង​របស់គាត់​ត្រូវបាន​វះកាត់​ចេញ​នោះ​។​

​លោក ហ្គា​ន​សាយ​អាម បានធ្វើការ​ជា​អ្នក​ជួយសង្គ្រោះ​នៅលើ​រថយន្ដ​ដឹក​សិស្សសាលា​នៅពេលដែល​រថយន្តក្រុង​នោះ បាន​ក្រឡាប់ ខណៈពេល វា​ព្យាយាម​បើក​ងាក​ចៀសវាង​ការបុក​ជាមួយ​រថយន្ត​ត្រាក់ទ័រ​មួយ​នៅ​ភូមិ​បា​ម៉ូ​រី ដែលមាន​ចម្ងាយ ៥៤ គីឡូម៉ែត្រ​ពី​មន្ទីរពេទ្យ​នោះ​។​

​សិស្សសាលា​ចំនួន​២៥​នាក់ ក៏បាន​រងរបួស​ផងដែរ​នៅក្នុង​ឧបទ្ទវ​ហេតុនេះ​។​

​លោក ចា​ណា​គី ប្រាសាដ បងប្អូន​ជងរ​គ្រោះ​នេះ បាន​និយាយថា “​នៅពេល​យើង​ទៅដល់​មន្ទីរពេទ្យ យើង​បានឃើញ​ជើង​របស់គាត់​ត្រូវបាន​ប្រើ​ជា​ខ្នើយ​។ ខ្ញុំ​បាន​សុំ​គ្រូពេទ្យ​ឱ្យធ្វើ​អន្តរាគមន៍ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​។ នៅ​ទីបំផុត បន្ទាប់ពី​ប្រហែល​២​ម៉ោង ខ្ញុំ​បាន​ទិញ​ខ្នើយ​មួយ​សម្រាប់​គាត់​ពី​ផ្សារ ហើយ​នៅពេលនោះ ជើង​នោះ​ត្រូវបាន​គេ​ដកចេញ​”​។

​រដ្ឋាភិបាល​នៃ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស​កំពុង​ស៊ើបអង្កេត​មន្ទីរពេទ្យ​នេះ ហើយ​ចំណាត់ការ​នឹង​ត្រូវបាន​ធ្វើឡើង​ប្រឆាំងនឹង​អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​។

ព័ត៌មានចុងក្រោយបានអោយដឹងថា ពួកវេជ្ជបណ្ឌិតដែលទទួលខុសត្រូវការវះកាត់នេះត្រូវបានបញ្ឈរជើង៕

លោក ហ្គា​ន​សាយ​អាម ត្រូវបាន​គេ​ឃើញ​ដេក​ដោយ​កើយ​ជើង​ម្ខាង​ដែល​ត្រូវបាន​កាត់ចេញ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ