ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក​ហ៊ុន ម៉ា​នី ជាង​៥០០​នាក់ បន្ដ​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង​

420
ចែករម្លែក

ដោយ:វិបុល/ស្វាយរៀង ៖ ​លោក លេង ផា​លី ប្រធាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់លោក ហ៊ុន ម៉ា​នី បាន​ដឹកនាំ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ចំនួន​៥០៩​នាក់ ចុះ​ពិនិត្យ ព្យាបាល​ជំងឺ និង​ចែក​ឱសធ​ជូន​ប្រជាពលរដ្ឋ ចំនួន​៨៧៨៩​នាក់ ដោយ​ឥតគិតថ្លៃ នៅ​បរិ​វេញ​សាលាបឋមសិក្សា​គគីរ​សោម ស្ថិតក្នុង​ឃុំ​គគីរ​សោម ស្រុក​ស្វាយទៀប ខេត្ត​ស្វាយ​។ កម្មវិធី​សប្បុរសធម៌​នេះ មានការ​អញ្ជើញ​ជា​អធិបតីភាព ពី​សំណាក់​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ស្វាយទៀប​។

លោក លេង ផា​លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលជា​អ្នកដឹកនាំ​មាន​ទេពកោសល្យ​ពី​កំណើត បាន​នាំ​ប្រទេសជាតិ​ចេញពី​ផេះផង់ ឲ្យ​មានការ​រើ​ក​ចម្រើន មានការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ មាន​ស្ថិរភាព សុខសន្ដិភាព​ពេញលេញ មានការ​អភិវឌ្ឍ​គ្រប់​ទីកន្លែង ជាពិសេស​គឺ​សម្ដេច​យកចិត្តទុកដាក់​ខ្ពស់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​បណ្ដា​មូលដ្ឋាន​។

ជាក់ស្ដែង​នាពេលនេះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ហ៊ុន ម៉ា​នី ជា​បុត្រា​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ម្ដ្រី បាន​ចុះ​ពិនិត្យ​ព្យ​បាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដល់​មូលដ្ឋាន​ផ្ទាល់​តែម្ដង ដែលជា​ការចូលរួមចំណែក​បន្ថែមទៀត លើ​វិស័យ​សុខាភិបាល​ដែលមាន​ស្រាប់ ដើម្បី​កាត់បន្ថយ​ឲ្យ​បានជា​អតិប្បរមា នូវ​ជំងឺ​ដ​ម្កា​ត់​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ពោលគឺ​ធ្វើយ៉ាងណា ឲ្យ​ពួកគាត់​មាន​សុខ​ភាពល្អ មាន​ម្លាំ​ង​ពលំ​មាំមួន និង​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត​។​

លោកស្រី ភឿង ស​កុ​ណា បាន​បញ្ជាក់ថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់លោក​ហ៊ុន ម៉ា​នី បាន​មកជួយ​ព្យាបាល ដល់​ប្រជាជន​នៅ​ខេត្តស្វាយរៀង​នេះ ចំនួន​៤​ដង​ហើយ បើ​គិតពី​ប្រជាពលរដ្ឋ ដែល​ទទួលបាន​ព្យាបាល គឺមាន​រហូតដល់​ក្នុង​ចំនួន​ម៉ឺន​នាក់ ដោយ​មិនបាន​ប្រកាន់ លើ​និន្នាការ​នយោបាយ​អ្វី​នោះឡើយ​។

លោកស្រី បាន​បន្ថែមថា សកម្មភាព​ទាំងនេះ គឺជា​អំពើ​មនុស្សធម៌​សុទ្ធសាធ ដែល​នេះ គឺ​បានបង្ហាញ​ពី​សមិទ្ធផល​ដ៏​ធំធេង និង​ជា​ជោគជ័យ ដែល​បានកើត​ពេញ​ពី គណបក្ស​ប្រជាជន​កម្ពុជា​ដែល​តែង​គិតគូ​ពី​សុខទុក្ខ សុខមាលភាព ជាពិសេស​គឺ​បញ្ហា​សុខភាព ដែលជា​មូលដ្ឋានគ្រឹះ​ដើម្បី​ឆ្ពោះទៅរក​ជីវភាព​ល្អប្រសើរ ដើម្បី​សុភមង្គល​គ្រួសារ និង​សង្គមជាតិ​។

ជាមួយគ្នានេះ​លោកស្រី ក្នុងនាម​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ស្វាយទៀប ក៏បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ដ្រ ក៏ដូចជា​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បាន​ចំណាយ​ពេលវេលា ធនធាន ក៏ដូចជា​កម្លាំង​កាយ​ចិត្ត ក្នុងការ​គិតគូរ​ពី​សុខទុក្ខ ពិសេស​គឺ​ការចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នាពេលនេះ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ស្មារតី​មនុស្សធម៌ ទឹកចិត្ត​ស្រឡាញ់​រាប់អាន និង​វប្បធម៌​នៃ​ការចែករំលែក ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងនាម​ឈាមជ័រ​ខ្មែរ​ដូចគ្នា​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម