ពួក​អ្នក​រៀបចំ​អះអាងថា​១,៧​លាន​នាក់​ចេញ​មក​ធ្វើ​បាតុកម្ម​នៅ​ហុងកុង​កាលពី​ថ្ងៃអាទិត្យ​

638
ចែករម្លែក

​ពួក​អ្នក​រៀបការ​ការជួបជុំ​បាន​និយាយថា មនុស្ស​ជាង​១,៧​លាន​នាក់​បាន​ចូលរួម​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ថ្ងៃអាទិត្យ​។​

​ជី​មមី សាម បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​មាន​ហ្វូងមនុស្ស​ដ៏​ធំ​នៅ​សង្កា​ត​កណ្តាល​ក្រុង រហូត​មិន​អាច​រាប់ តែ​ខ្ញុំ​ជឿ​ថា​អ្នកចូលរួម​សរុប​ជាង​១,៧​លាន​នាក់​»​។​

​តែត្រឹម​ពាក់​កណ្តាលយប់ អ្នក​តវ៉ា​ប្រឆាំង​ស្ទើរ​ទាំងអស់ បាន​បំបែកហ្វូង​។​មុន​នោះ ពួកគេ​បាន​យក​ឆត្រ​វាយ​លើ​របាំង​ផ្លូវ​កំពស់​២​ម៉ែត្រ​នៅ​ជុំវិញ​អាគារ​សភា​ហុងកុង ដោយ​បាតុករ​​ម្នាក់ៗ​ព្យាយាម​ឡើង​លើ​វា​ជាមួយនឹង​សម្រែក​ពី​ហ្វូង​អ្នកគាំទ្រ​។​

​ពួកគេ​ក៏​បាន​បាញ់​ឡា​ហ្ស៊ែ​រ​និង​ពន្លឺភ្លើង​ដាក់​អាគារ តែ​មិន​ព្យាយាម​ខ្លាំង​ដើម្បី​ទម្លុះ​របាំង​ការពារ​ទេ​។​ពួកគេ​ក៏​មិន​បាន​រារាំង​បង្ក​ការកកស្ទះ​ចរាច​រណ៍ និង​ប៉ូលិស​ក៏​មិន​មាន​វត្ត​​មាន​នៅ​ជិតៗ​នោះដែរ​។​

​ពួក​សកម្មជន​បាន​ស្លៀកពាក់​ខ្មៅ ពាក់​ម៉ាស​មុខ និង​មួក​ការពារ ដោយ​ខ្លះ​កាន់​វិទ្យុទាក់ទង​និង​កាន់​ទង់​អង់គ្លេស​និង​អាម៉េរិក​។​

​ក្រោយ​ការជួបជុំ ហ្វូង​មនុស្ស​បាន​រើស​យក​សម្រាម​និង​សុំ​អោយ​អ្នកកាសែត​ទៅផ្ទះ ហើយ​មិន​បង្ក​កុបកម្ម​ទេ​។​

​សូមបញ្ជាក់​ថា ហុងកុង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៧,៥​លាន​នាក់ រួម​មាន​មនុស្ស​ពេញវ័យ​ប្រមាណ​៦​លាន​នាក់​។ ការជួបជុំ​ធំ​កាលពី​ថ្ងៃអាទិត្យ មិន​ជា​រឿង​ចម្លែក​ពេក​ទេ ដោយ​​កាលពី​ថ្ងៃ​១៦​មិថុនា មនុស្ស​ប្រមាណ​២​លាន​នាក់​បាន​ចូលរួម​បាតុកម្ម​។​

​ការជួបជុំ​តវ៉ា​មហាជន​នៅ​ហុងកុង​បាន​ចាប់ផ្តើម​កាលពី​ដើម​ខែ​មិថុនា​ជា​ការឆ្លើយតប​នឹង​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​មួយ ដែល​នឹង​អនុញ្ញាត​អោយ​ចាប់​បញ្ជូន​ខ្លួន​ជន​​សង្ស័យ​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក​។​ទោះ​ជា​ច្បាប់​នេះ​ត្រូវ​សភា​ព្យួរ​ចោល ក៏​ប្រជាជន​បន្ត​ប្រឆាំង​តវ៉ា ដោយ​ទាមទារ​អោយ​លុប​វា​ចោល​ទាំងស្រុង អនុវត្ត​ការបោះ​ឆ្នោត​សកល និង​ទម្លាក់ចោល​ការចោទប្រកាន់​ព្រហ្មទណ្ឌ​លើ​អ្នក​ប្រឆាំង​តវ៉ា​ដែល​ត្រួវបាន​ចាប់ខ្លួន​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម