ពិធី​បំពាក់អាវុធ​និង​ចែក​ឯកសណ្ឋាន​ ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទី​របរិស្ថាន​ខេត្ត​៨០​នាក់

613
ចែករម្លែក

ដោយៈ​គ្រញូង​:​បាត់ដំបងៈ​នៅក្នុង​បរិវេណ​នៃ​មន្ទីរ​បរិ​ស្ថាន​ខេត្ត​កាលពី​ព្រឹក​ទី​១៩​ខែសីហា​ឆ្នាំ​២០១៩​​មាន​រៀបចំ​ពិធី​បំពាក់អាវុធ​និង​ចែក​ឯកសណ្ឋាន​ជូន​
​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទី​របរិស្ថាន​ខេត្ត ​ក្រោម​អធិបតីភាព​លោក​អ៊ុយ សុធាវី​អភិបាលរង​ខេត្ត​តំណាង​លោក​ងួន រតនៈ​ អភិបាលខេត្ត លោក​កត បូរ៉ាន​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​និង​មន្ត្រី​យោធា​ពីររូប​មកពី​អង្គភាព​តប​ន់​សឹក​រង​ខេត្ត​ជា​អ្នក​មក​បង្ហាត់បង្រៀន​អំពី​របៀប​ប្រើប្រាស់​អាវុធ​ប្រភេទ​CKC​។​

ក្នុងពេល​ប្រគល់​អាវុធ​ជា​និមិត្ត​រូបលោក​អ៊ុយ សុធាវី​ អភិបាលរង​ខេត្ត​តំណាង​លោក​ងួន រតនៈ​អភិបាលខេត្ត មានប្រសាសន៍​ផ្តាំ​ផ្ញើដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ចំនួន​៨០​នាក់​ សុំឱ្យ​យក​អា​វុ​អ​ដែល​ប្រគល់ឱ្យ​នេះ​ទៅប្រើ​ប្រាស់​ឱ្យចំ​គោលដៅ​ ពិសេស​ការពារ​កុំឱ្យ​ជនខិលខូច​លួច​ចូលទៅ​បរបាញ់​សត្វព្រៃ​ឬ​ក៏​ដាក់​អន្ទាក់ចាប់​សត្វព្រៃ​ដែល​ច្បាប់​ហាមឃាត់​។

បន្ទាប់មក​សិក្ខាកាម​ទាំងអស់​បាន​ចូល​សាលប្រជុំ​នៃ​មន្ទីរ​បរិស្ថាន​ដើម្បី​ស្តា​ប់​ការបង្ហាត់​ទ្រឹស្តី​ពី​លោក​អនុសេនីយ៍ឯក​សម វិ​ចិ​ត្រា​ ជំនួយការ​បំពាក៎​សម្ភារសឹក​ការិយាល័យ​ប​ច្ចក​ទេស​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បាត់​ដំ​
​បង​និង​លោក​អនុសេនីយ៍ទោ​សំ សុភា​ជា​អ្នក​បង្រៀន​ការអនុវត្តន៍​ជាក់ស្តែង​។​

ក្នុងនោះ​លោក​អនុសេនីយ៍ឯក​សម វិ​ចិ​ត្រា​ជំនួយការ​បំពាក៎​សម្ភារៈ​សឹក​ការិយាល័យ​ប​ច្ចក​ទេស​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បាន​បង្រៀន​ពី​ទ្រឹស្តី​របស់​កាំភ្លើង​CKC​គឺជា​ប្រភេទ​កាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​បាញ់​ចេញ​ម្តង​១​គ្រាប់​ ប៉ុន្តែបើ​យើង​ដូរ​បង់​លឿន​អាច​បាញ់​បាន​ពី​២០​ទៅ​៣០​គ្រាប់​។​កាំភ្លើង​នេះ​ពី​ដើម​ផលិត​នៅ​ប្រ​ទេ​សូ​វៀត​ តែ​ក្រោយមក​ចិន​ផលិត​នៅ​សតវត្ស​ទី​៩០ ​មាន​ទម្ងន់​ស្រាល​ជាង​អាវុធ​អាកា​តែ​បន្តិច​។​លោក​សម វិ​ចិ​ត្រា​បាន​បែង​ចែកជា​ពីរ​។​ទី​១​ពី​លទ្ធភាព​​ និង​បច្ចេកទេស​ដោយ​បញ្ជាក់ថា​កាំភ្លើង​CKC​មាន​ប្រវែង​
១,៩៩​ម៉ែត្រ មាន​វិ​ជ្ជ​មាត្រ​បំពង់​ត្រែ​ទំហំ​៧,៦២​មី​លី​ម៉ែត្រ​ដូច​កាំភ្លើង​AK​មាន​ឆ្នូត​៤
​បង្វិល​ឆ្វេង មាន​អត្ថប្រយោជន៍​បាញ៎​ចំ​គោល​ដៅ​។​កាំភ្លើង​CKC​មាន​ទម្ងន់​៣,៩៩​​ គីឡូក្រាម​ស្រាល​ជាង​AK​ទម្ងន់​៤​គីឡូក្រាម​។​កាំភ្លើង​ CKC​បាញ់​ត្រង៎​។​ប្រវែង​គ្មាន​ចំពុះទុង​១,២១ម៉ែត្រ ចំណុះ​១០​គ្រាប់​ម៉ែត្រ​។​ទី​២​ប្រសិទ្ធភាព​បាញ់​បាន​ចម្ងាយ​អតិបរិមា​៣៦០០​ម៉ែត្រ​(​អាច​ឲ្យរបួស​)​។ ចម្ងាយ​អប្ប​បរិ​មា​៨០០​ម៉ែត្រ​អាច​ស្លាប់​ចម្ងាយ​បាញ់ត្រង់ ១៥០​ម៉ែត្រ​។​គោលដៅ​បាញ់​ដេក​ហើយ​ត្រង់​ចម្ងាយ​៣៦៥​ម៉ែត្រ បាញ់​ឈរ​៤១០​ម៉ែត្រ​។​បាញ់​ពី​ទ័ព​ឆត្រយោង​៥០០​ម៉ែត្រ សង្វាក់​
​បាញ់​ពី​៣០​ទៅ​៤៥​គ្រាប់ក្នុង​១​នាទី​។​ល្បឿ​ន​ក្បាល​គ្រាប់​រត់​៧៣៥​ម៉ែត្រ​ក្នុង​១​វិនាទី​ លឿន​ជាង​AK​មូលហេតុ​កាណុង​វែង​ជាង​។​

បន្ទាប់មក​លោក​អនុសេនីយ៍ទោ​សំ សុភា​ជា​អ្នក​បង្រៀន​ការអនុវត្តន៍​ជាក់ស្តែង​ដោយ​ឱ្យ​សិក្ខាកាម​ម្នាក់ៗ​រៀន​ពី​របៀប​ដោះ​លាង​កាំភ្លើង របៀប​ដាក់បញ្ចូល​វិញ រៀន​ពី​របៀប​បា​ញ៉​ដេក បា​ញ៉​លុត​ជ​ង្គ​ង៎​និង​បាញ់​ឈរ​ជាដើម​។​

ចុងក្រោយ​លោក​កត បូរ៉ាន​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ជា​អ្នក​ប្រគល់​សម្លៀកបំពាក់​ឯក​សណ្ឋាន​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រកស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ចំនួន​៨០​នាក់​ក្នុង​ម្នាក់ៗ​មួយ​កំ​ប្ល៉​រ​៕Ha

លោក​អភិបាលរង​ខេត្ត​ប្រគល​កាំភ្លើង​ CKC​ជា​និមិត្តរូប​និង​ថតរូប​រូ​ម លោកគ្រូ​
​បង្រៀន​ពី​ទ្រឹស្តី​និង​ការ​អនុ​រ្រ​ជាក់ស្តែង ប្រគល់​
​ឯកសណ្ឋាន​ដល់​មន្ត្រី​ឧ​ទ្យា​និ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​