មេដឹកនាំកម្ពុជានិងវៀតណាម ប្តេជ្ញាខិតខំអភិវឌ្ឍន៍តំបន់ព្រំដែននៃប្រទេសទាំង

475
ចែករម្លែក

ដោយ៖តារារិទ្ធភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក ង្វៀន វ៉ាន់ណេន (Nguyen Van Nen )លេខាធិការមជ្ឈឹមបក្សនិងជាប្រធានខុទ្ទកាល័យមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមចូល ជួបសម្តែងការគួរសមនិងពិភាក្សាការងារនាព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នៅវិមានសន្តិភាពរាជធានីភ្នំពេញ ។

លោក កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ ពីជំនួបនោះថា៖ក្នុងជំនួបនេះអ្វីដែលសំខាន់គឺក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការជា មួយកម្ពុជានិងវៀតណាមព្រមទាំងបានផ្លាស់ប្ដូរមតិជុំវិញអំពីសភាពការណ៍នៅប្រទេស វៀតណាមនិងក្នុងប្រទេសកម្ពុជា។ក្នុង ជំនួបនោះលោកលេខាមជ្ឈិមបក្សបានមានប្រសាសន៍ថា៖លោកពិតជារីករាយដែលបានឃើញពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាជាពិសេសក្នុងរយៈពេលចុងក្រោយនេះ ។ លោកពិតជារីករាយនូវអ្វីដែលកម្ពុជាទទួលបានហើយលោកនឹងបន្តការពង្រឹងទំនាក់ទំនងក្នុងន័យបន្តរក្សាស្ថេរភាព សន្តិ ភាពនិងការអភិវឌ្ឍហើយជាពិសេសទៀតគឺការអភិវឌ្ឍព្រំប្រទល់នៃប្រទេសទាំងពីរ។


ជាការឆ្លើយតបសម្តេចតេជោបានមានប្រសាសន៍អំពីទំនាក់ទំនងនៃប្រទេសទាំងពីរមិនត្រឹមតែវិស័យការទូតប៉ុណ្ណោះទេគឺគ្រប់វិស័យទាំងអស់។សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍អំពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្នុងភាពរឹងមាំគឺក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺស្ថិតនៅ ក្នុងរង្វង់ ៧ % ហើយសម្តេចតេជោក៏បានមានប្រសាសន៍ពីការធ្វើកំណែទម្រង់រយៈពេលនេះនិងរយៈពេលទៅមុខហើយកម្ពុជានឹងខិតខំធ្វើយ៉ាងណា ពង្រីកទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរជាពិ សេ សលើទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនេះដែលមានប្រមាណជាង ៥ ពាន់លានដុល្លារនេះ និងខិតខំធ្វើយ៉ាងណាធ្វើការរួមគ្នាបន្តទៀតជាពិសេសការខិតខំដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងផងដែរ៕

ទីតាំងផ្សាយពាណិជ្ជកម្ម