ព្រឹក​ថ្ងៃ​ដំបូង​នៃ​ការប្រឡង​បាក់​ឌុប បេក្ខជន​អវត្តមាន​ជាង​១,៦០០​នាក់​និង បេក្ខជន មាន​បញ្ហា​សុខភាព​១៩​នាក់​

634
ចែករម្លែក

*​រដ្ឋមន្ត្រីក្រសួង​អប់រំ​ង្ឃឹ​ម​ថា​បេក្ខជន​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ជាប់​ច្រើនឡើង​
​ដោយ​៖​ដេប៉ូ​

ដោយ:ដេប៉ូ/​ភ្នំពេញ​ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា សម្រាប់​ការប្រឡង​បាក់​ឌុប នៅ​ព្រឹក​ថ្ងៃ​ដំបូង ទី​១៩ ខែសីហា ឆ្នាំ​២០១៩​នេះ ចំនួន​បេក្ខជន​ដែល​អវត្តមាន មិន​មក​ប្រឡង​មាន​ចំនួន​រហូតដល់​ចំនួន​១,៦១៩​នាក់​ក្នុងនេះ ស្រី​៦២១​នាក់ ហើយ​បើ​គិត​ជា​ភាគរយ​១.៣៨​ភាគរយ​។​

​សម្រាប់​នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​ចំពោះ បេក្ខជន ដែលមាន​បញ្ហា​សុខភាព​វិញ មាន​ចំនួន​១៩​ករណី ប៉ុន្ដែ​អាច​ដំណើរការ​ប្រឡង​បន្ដទៀត​បាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម​ពី​ក្រុមគ្រូពេទ្យ ដែល​ប្រចាំការ​នៅ​មណ្ឌល​ប្រឡង​។​

​ដោយឡែក​ក្នុងពេលដែល​អញ្ជើញ​បើក​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឲ្យ​បេក្ខជន​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នា​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ​លោក ហង់ ជួនណា​រ៉ុ​ន ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និងកីឡា​ បាន​បញ្ជាក់ថា ដោយសារ​ការខិតខំ​រៀន​សូត្រ​របស់​បណ្តា​បេក្ខជន​ប្រឡង​បាក់​ឌុប​ លោក ​ស​ង្យឹ​ម​ជឿជាក់ថា ពិន្ទុ​ជា​មធ្យមកាន់តែ​មានការកើនឡើង ​ហើយ​លទ្ធផល​នោះ​នឹង​ល្អប្រសើរ​ជាង​មុន​។​

ទាក់ទិន​ទៅក្នុង​ការប្រឡង​នេះ ដែរ​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ចំពោះមុខ​វិញ្ញាសារ​បានក​បន្ថយ​ពី ១០​មុខ​វិ​ជ្ញា​កាលពីមុន​ឆ្នាំ​២០១​ថ​មក​ត្រឹម​៧​មុខវិជ្ជា​វិញ​ ហើយ​បើ​ប្រៀបធៀប​ជាមួយ​ការប្រឡង​ថ្នាក់​កម្រិត​ដូចគ្នានេះ ​គឺ​ប្រហាក់​នឹង​នៅ​បរទេស​ផងដែរ​។​

ដោយឡែក​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ធ្វើ​អត្រាកំណែ​វិញ ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ​ក្រសួង​អប់រំ​បានធ្វើ​កម្មវិធី​មួយ​ថ្មី ហើយ​ធ្វើតេស្ត រួចហើយ ព្រមទាំង​បាន​បង្កើតជា​មជ្ឈមណ្ឌល​កុំព្យូទ័រ​ចំនួន​២​ទៀត មានន័យថា ​ប្រសិន​កន្លែង​មួយ​មាន​បញ្ហា​នឹង​ប្រើ​កន្លែង​មួយទៀត​។​

លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា ​ក្រសួង​បាន​អនុវត្ត​យ៉ាង​តឹងរឹង​ចំពោះ​លោកគ្រូ អ្នកគ្រូ​ដែលជា​អត្រាកំណែ​រួច​រាស​ល់ហើយ។ ហេតុនេះ​នៅពេល​ឃើញ​សន្លឹក​កិច្ច​ការមិន​ប្រក្រតី​នោះ គេ​នឹង​ដក​សន្លឹក​កិច្ច​នោះមក​ពិនិត្យ​ដើម្បី​វិភាគ ផ្ទុយទៅវិញ​បើ​មាន​សញ្ញា​អ្វីមួយ​ទៅ​អ្នក​កែ នឹង​ឲ្យ​ពិន្ទុ​សូន្យ​តែម្តង​។ ចំណែក​អ្នក​អត្រាកំណែ​វិញ​ប្រសិនបើ​មិន​គោ រព​តាម​បទបញ្ជា នោះទេ នឹងត្រូវ​ទទួលពិន័យ ហើយ​អាច​ទទួល​ពីបទ​ព្រហ្មទណ្ឌ​ថែមទៀត​។​

​គួរបញ្ជាក់​ថា​នា​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​ការបិទបញ្ជី​ឈ្មោះ​បេក្ខជន លេខ​តុ លេខ​បន្ទប់ នៅតាម​គ្រប់​មណ្ឌល​ប្រឡង ទូទាំង​២៥​រាជធានី​-​ខេត្ត ដើម្បី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ​និង​បំពេញវិជ្ជា​សម័យ​ប្រឡង​នៅ​ថ្ងៃទី​១៩- ខែសីហា ឆ្នាំ​២០១៩​ស្អែក​នេះ​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម