បិសាច​ក្រហម Man Utd ផ្តួល​គូប្រជែង​ជូរចត់ Liverpool ២-១ ដើម្បី​រក្សា​តំណែង​លេខ ២ របស់ខ្លួន​

1298
ចែករម្លែក

កីឡាករ ម៉ា​កូ​ស រ៉ា​ស្វត ស៊ុត​បញ្ចូល​ទី ២ គ្រាប់​តែឯង ខណៈ​ក្រុម​បិសាច​ក្រហម Manchester United ផ្តួល​គូប្រជែង​ជូរចត់​របស់ខ្លួន ២-១ ក្នុងការ​ប្រកួត​ដ៏​តឹង​បំផុត​កាលពី​ថ្ងៃ​សៅរ៍ ទី​១០ មីនា ដើម្បី​រក្សា​តំណែង​លេខ ២ របស់ខ្លួន​នៅលើ​តារាង Premier League​។

​ខណៈ​ក្រុម​នាំមុខ​កំពូល​តារាង Manchester City កំពុងស្ថិត​លើ​វិថី​ឆ្ពោះទៅ​រកពាន Premier League លើក​ទី​៣​របស់ខ្លួន​នោះ ចំណាត់ថ្នាក់​លេខ ២ គឺជា​រឿង​ប្រពៃ​បំផុត ដើម្បី​ដណ្តើម​គ្នា ស្របពេល Man Utd ឥឡូវ​ដាច់​ពិន្ទុ Liverpool ចំនួន ៥​។

United បាន​រៀប​ក្បួន​បិទ​ទម្រង់​ប្រយុទ្ធ​របស់ Liverpool បាន​យ៉ាង​ល្អ​បំផុត​នៅ​ទឹកដី Old Trafford និង​ស៊ុត​នាំមុខ​មុន ២ គ្រាប់​ក្នុង​រយៈពេល​ត្រឹម ២៤ នាទី​ដើមតង់ ដោយ​កីឡាករ​រ៉ា​ស្វត​។

​គ្រាប់​បាល់​ស៊ុត​ចូល​ទី​ខ្លួនឯង​ដ៏​មិន​ទំនង​របស់​កីឡាករ អេ​រិ​ក បេ​លី បានផ្តល់​ក្តីសង្ឃឹម​ដល់​ហង្ស​ក្រហម​នៅ​តង់​ទី​២ ប៉ុន្តែ​បិសាច​ក្រហម​បាន​ទប់​រហូត​ទទួលបាន​ជ័យជម្នះ​លើកដំបូង​លើ​គូប្រជែង​មកពី​ភាគ​ពាយព្យ​ប្រទេស​របស់ខ្លួន ចាប់តាំងពី​ខែមករា ឆ្នាំ ២០១៦​។​

​ឥឡូវនេះ ក្រុម​លេខ ៥ Chelsea រំកិល​សល់ ៤ ពិន្ទុ​ប៉ុណ្ណោះ​តាម​ពីក្រោយ Liverpool និង តាម​ពីក្រោយ​ក្រុម​លេខ ៣ Tottenham ៥ ពិន្ទុ​៕

​Man Utd ឈ្នះ Liverpool ២-១ កាលពី​ថ្ងៃ​សៅរ៍ 

ទីតាំងផ្សាយពាណិជ្ជកម្ម