សរុប​ដំណើរការ​សំណេរ នា​ព្រឹក​ថ្ងៃទី​១​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

323
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/​ភ្នំ​ពេ​ញ​ ៖ ដំណើរការ​សំណេរ​ព្រឹក​ថ្ងៃទី​១ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ។ នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ មានដំណើរ​ការល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មានការ​ចិត្ត​យក​ទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី គណៈ មេ​ប្រយោគ ទូទាំង ប្រទេស គណៈ​អប្បមាទ​ទូទាំងប្រទេស ជំនួយការ អប្បមាទ​ទូទាំងប្រទេស ប្រធាន អនុ ប្រធាន​មណ្ឌល គណៈកម្មាការ កណ្ដាល គណៈកម្មាការ ត្រួត ពិនិត្យ អគារ គណៈកម្មការ​អនុរក្ស និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។

ដោយឡែក​បេក្ខជន បាន​គោរព​បទបញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង ក្នុង ការ ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន ដោយគ្មានយកសំណៅ​ឯកសារ ឬ ឧបករណ៍អេ​ឡិ​ត្រូ​និកចូល ក្នុងមណ្ឌលប្រឡង។ ក្នុង​ដំណើរការ​សំណេរ​នា​ព្រឹក​ថ្ងៃទី​១​នេះ មាន​ពីរ​មុខវិជ្ជា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ (​ប្រវត្តិវិទ្យា និង​ជីវវិទ្យា​) និង​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (​ផែនដី​និង​បរិស្ថានវិទ្យា និង​ប្រវត្តិវិទ្យា​) ។​

​បេក្ខជន​ប្រឡង​ឆ្នាំនេះ មាន​ចំនួន១១៧.០៤៣នាក់ ស្រី៦០៤.២៧នាក់ មាន២០២ មណ្ឌល ចែកជា​ថ្នាក់​វិទ្យាសាស្ត្រ​មាន​បេក្ខជន​ចំនួន៤៤.៦៨៣នាក់ មាន៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​បេក្ខជន​ចំនួន ៧២.៣៤១ នាក់ មាន១២៧មណ្ឌល។

ចំនួន​បេក្ខជន​អវត្តមាន​ពេលព្រឹក​ចំនួន១៦១៩នាក់ ស្រី៦២១នាក់ ជា​ភាគរយ១.៣៨%​។ បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន​១៩​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្តទៀត​បាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម