ថ្នាក់ដឹកនាំចូលរួម​បើក​វិញ្ញាសា​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ខេត្តព្រះវិហារ

465
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អញ្ជើញ​ក្នុង​ពិធី​កាត់​និង​បើក​វិញ្ញាសា​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នា​សម័យ​ប្រឡង​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៩​នេះ​។​ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ​ប្រធាន​គណៈមេប្រយោគ​មន្ទីរអបរំ​យុវជន​និង​កីឡា​តំណាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​និង​អ្នកសង្កេតការណ៍​។​

​លោក​អភិបាលខេត្ត​ក៏បាន​បាន​ជូនពរ​ដល់​បេក្ខជន​ទាំងអស់​សូមឱ្យ​ទទួលបាន​លទ្ធផល​ជោគជ័យ​គ្រប់ៗ​គ្នា​ហើយ​កុំ​ភ័យខ្លាច​អ្វី​ឡើយ​ត្រូវ​តាំង​អារម្មណ៍​គិតតែ​ខិតខំ​ប្រឹងប្រែង​សរសេរ​ដើម្បី​យក​និទ្ទេស​ល្អ​ដើម្បី​ឈានដល់​ទទួលបាន​អាហារ​រូបករណ៍​និង​បន្តទៅ​រៀន​នៅ​មហាវិទ្យាល័យ​បន្ថែមទៀត​។​

​ក្នុង​នៅ​ឆ្នាំ​សិក្សា​២០១៨=២០១៩​នេះ​បេក្ខជន​ដែល​បានដាក់​ពាក្យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សរុប​ចំនួន​១.៣២៥​នាក់​ស្រី​៦៦២​នាក់​ចែកចេញជា​៣​មណ្ឌល​និង​៥៣​បន្ទប់​ក្នុងនោះ​រួមមាន​៖​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​១​មណ្ឌល​ដែល​មា​បេក្ខជន​ប្រឡង​ចំនួន​៣២៥​នាក់​។​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន​២​មណ្ឌល​ដែលមាន​បេក្ខជន​ប្រឡង​ចំនួន​១.០០០​នាក់​ស្រី​៤៨៩​នាក់​។​ដោយឡែក​នៅក្នុង​ថ្ងៃ​ប្រឡង​ទី​១​នេះដែរ​មាន​បេក្ខជន​អវត្តមាន​ចំនួន​៧​នាក់​ស្រី​៤​នាក់​។​

​សូមបញ្ជាក់ថា​គ្រប់​មណ្ឌល​ទាំងអស់​មាន​កងកម្លាំង​ប្រដាប់អាវុធ​គ្រូពេទ្យ​ប្រចាំការ​ដើម្បី​រង់ចាំ​ជួយសង្គ្រោះ​ដល់​បេក្ខជន​ក្នុងពេល​ប្រឡង​។​ខាង​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​ក៏បាន​រៀបចំ​កន្លែង​ផ្ញើ​រថយន្ត​ម៉ូតូ​កង់​ដោយ​ឥតគិតថ្លៃ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម