​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​បិទ​វគ្គ​ហ្វឹក​ហ្វើ​ន​បំប៉ន​ចំណេះដឹង​មូលដ្ឋាន​

362
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ចំណេះដឹង​មូលដ្ឋាន​កសិកម្ម​នាពេល​នេះ​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ប៉ុល​ស៊ីនួន​មេបញ្ជាការរង​កងទ័ព​ជើងគោគ​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរខេត្ត​ព្រះវិហារ​តំណាង​យោធភូមិភាគ​ទី​៤​តំណាង​កងពលតូច​អន្តរាគមន៍​លេខ​៧៨៩​ចំណុះ​កងពលធំ​អន្តរាគមន៍​លេខ​៣​ប្រចាំ​ទិស​ទី​១​ប្រាសាទព្រះវិហារ​។​

​តំណាង​អគ្គនាយកដ្ឋាន​ភស្តុភា​ហិរញ្ញវត្ថុ​ប្រចាំ​ទិស​ទី​១​ប្រាសាទព្រះវិហារ​ព្រមទាំង​ប្រតិភូ​អមដំណើរ​ជាច្រើន​នាក់​កាលពី​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៩​ស្ថិតនៅ​វរៈ​សេនា​តូច​លេខ​១​ក្នុងភូមិ​សាស្ត្រ​ភូមិ​មហាផល​ឃុំ​ឈានមុខ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​

ការិយាល័យ​អភិវឌ្ឍន៍​កងទ័ពជើងគោគ​ក្នុង​ស្មារតី​បណ្តុះបណ្តាល​ធនធានមនុស្ស​បាន​បង្កើត​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ចំណេះដឹង​មូលដ្ឋាន​កសិកម្ម​នានា​គ្រប់​បណ្តា​អង្គភាព​របស់​កងយោធពល​ខេមរៈភូមិន្ទ​ដើម្បី​លើកស្ទួយ​ជីវភាព​និង​ការរស់នៅ​របស់​អង្គភាព​អោយបាន​ធូរធារ​ថែម​មួយកម្រិត​ទៀត​។​

​ក្រោយពី​លោក​វរសេនីយ៍ឯក​ម៉ៅ សុវណ្ណ​មេបញ្ជាការរង​តំណាង​ឧត្ដមសេនីយ៍ទោ​ច័​ន្ធ​សុភ​ត្ត្រា មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ព្រះវិហារ​អាន​របាយការណ៍​ហ្វឹក​ហ្វើ​ន​រួចមក​ឧត្ដមសេនីយ៍ឯក​ប៉ុល​ស៊ីនួន​បានប្រគល់​ប័ណ្ណ​ស​សើរ​ដល់​សិក្ខាកាម​ដែល​បាន​បញ្ចា​ប់វ​គ្គ​។​

ជាមួយ​នោះបាន​ផ្ដាំផ្ញើរ​ដល់​សិក្ខាកាម​ទាំងអស់​ពេលដែល​ត្រឡប់​ទៅតាម​បណ្ដា​អង្គភាព​វិញ​ត្រូវយក​ចំណេះដឹង​ទាំងនេះ​ទៅ​បង្ហាត់បង្ហាញ​ដល់​មិត្ត​រួម​អង្គភាព​ឲ្យ​ចេះ​ធ្វើ​ការដាំដុះ​ដំណាំ​កសិកម្ម​ដើម្បី​ដោះស្រាយ​និង​ការរស់នៅ​ឲ្យ​បាន​ធូរធារ​ថែម​មួយកម្រិត​ទៀតផង​ដែរ​៕S/​