​មជ្ឈមណ្ឌល​បណ្តុំ​សហគមន៍​ធុរកិច្ច​តម្លៃ​៧​លាន​ដុល្លារ​បើក​ដំណើរការ​បណ្តោះអាសន្ន​

310
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​មជ្ឈមណ្ឌល​ThePoint​ដែលជា​កន្លែង​ប្រមូលផ្តុំ​សហគមន៍​ធុរកិច្ច​និង​អគារ​ការិយាល័យ​ទំនើបៗ​ស្ថិតនៅ​ទល់មុខ​ស្ថានទូត​ចិន​លើ​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​បាន​បើក​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​(SoftOpening)​។​ចាប់ពី​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៩​នេះ​តទៅ​ជាមួយនឹង​វត្តមាន​ហាង​ទំនើប​ល្បីៗ​ជាច្រើន​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​ជាមួយនឹង​ភាព​ស៊ីវីល័យ​និង​ភាព​រីករាយ​របស់​ពល​រដ្ឋ​ខ្មែរ​និង​ជំរុញឱ្យមាន​ឱកាស​ការ​ងារ​សម្បូរបែប​និង​លើកកម្ពស់​ខឿនសេដ្ឋកិច្ច​វត្តមាន​ហាង​ទំនើប​ល្បីៗ រួមមាន​៖ ហាង​កាហ្វេ Starbucks, ហាង​កាហ្វេ ParkCafe​ហាង​តែ​Heekcaa​បាន​បើក​ដំណើរការ​នៅខាងមុខ​នៃ​មជ្ឈមណ្ឌល​ThePoint​។​ដើម្បី​ផ្គត់ផ្គង់​ជូន​តាម​តម្រូវការ​ទំនើបកម្ម​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​។​ជាមួយគ្នានេះ​ផងដែរ​ក៏មាន​វត្តមាន​ទំនិញប្រើប្រាស់​ជាច្រើន​មុខ របស់​ផ្សារ​ទំនើប​អ៊ី​អន​(​ជា​ទំនិញ​ពី​ជប៉ុន​) ក៏បាន​បើក​លក់​នៅក្នុង​មជ្ឈមណ្ឌល The Point ផងដែរ ។

​លោក​ផូ​រ​សុធា​រៈ​អគ្គនាយក​ក្រុមហ៊ុន​3DSPropertyManagement​ដែល​បាន​សាងសង់​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច​និង​អគារ​ការិយាល័យ​ThePoint​នេះ​បាន​គូសបញ្ជាក់ថា​៖​ជាការ​ពិតណាស់ The Point នឹង​ក្លាយជា​មជ្ឈមណ្ឌល​សហគម​ន៍​ធុរកិច្ច​និង​អាគារ​ការិយាល័យ​ជួល​ទំនើបៗ​ដំបូង​គេ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន​ធុរជន​និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប​ដើម្បី​រួមចំណែក​កសាង​ខឿនសេដ្ឋកិច្ច​ជាតិ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​ទន្ទឹមនេះ លោក​បន្តទៀតថា​៖​វត្តមាន​មជ្ឈមណ្ឌល​The Point​គឺ​ពិតជា​បានរួម​ចំណែក​ធ្វើឱ្យ​ជីវិត​រស់នៅ និង​ធុរកិច្ច​កាន់តែ​ស៊ីវីល័យ​កាន់តែ​ងាយស្រួល​និង​កាន់តែ​សប្បាយរីករាយ​ដែលជា​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​។​ព្រោះ​ThePoint​ស្ថិត​ចំ​កណ្តាល​នៃ​តម្រូវការ​គ្រប់​ស្រទាប់​អតិថិជន​ជាតិ​និង​អន្តរជាតិ​។​

ក្នុងឱកាស​បើក​ដំណើរការ​បណ្តោះអាសន្ន​នោះដែរ​អតិថិជន​និង​ភ្ញៀវ​កិត្តិ​យល​ជាច្រើន​បានចាប់ផ្តើម​នាំគ្នា​មកកាន់​មជ្ឈមណ្ឌល​ទីផ្សារ​ទំនើប​ThePoint​ដើម្បី​ទទួលទាន​កាហ្វេ​ល្បីៗ​ព្រមទាំង​ទទួលទាន​តែ​Heekcaa​និង​បរិភោគ​អាហារ​មាន​គុណភាព​នៅក្នុង​មជ្ឈមណ្ឌល​ហើយ​មួយចំនួនទៀត ក៏​នាំគ្នា​ដើរ​ទិញ​ទំនិញ​ផ្សេងៗ​នៅក្នុង​ផ្សារ​ទំនើប The Point ផងដែរ​។

​លោក ចាន់ ជេ​ស្តា យុវជន​អាយុ​២៥​ឆ្នាំ បាន​បញ្ចេញ​ទស្សន​:​ប្អូន​ថា​៖ ប្អូន​ពិតជា​ចូលចិត្ត​មក​ហាង កាហ្វេ​និង​បរិភោគ​អាហារ​នៅ​កន្លែង​ThePoint​ខ្លាំងណាស់​ដោយសារតែ​វា​មាន​ភាពងាយស្រួល​ស្វែងរក​និង​ទីតាំង​មានការ​រចនា​ស្រស់ស្អាត​និង​មាន​ផាសុខភាព​។​លើសពីនេះ​ទៀត​ប្អូន​ក៏បាន​ណែនាំ​ទីតាំង​ទំនើប​ថ្មី​នេះ ដល់​មិត្តភក្តិ​របស់​ប្អូន​អោយមក​ជួបជុំគ្នា​នៅទីនេះ​ផងដែរ​។

​សូម​គួរ​បញ្ជាក់ថា​ThePoint​កន្លងមក​បានទទួល​ពានរង្វាន់​លំដាប់ថ្នាក់​ពិភពលោក​ដោយសារ​តែមាន​ប្លង់​រចនាបទ​ស្តង់ដារ​ល្អ​ឯក​និង​បែប​បៃតង​ដែល​បានរួម​ចំណែក​លើកកម្ពស់​បរិស្ថាន​ប្រទេស ។ThePoint​ក៏ត្រូវ​បានទទួល​ស្គាល់​ផងដែរ​ចំពោះ​គុណភាព​សំណង់​ខ្ពស់​រឹងមាំ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​និង​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ដែល​ធានា​ដល់​សុវត្ថិ​ភាពជា​ចម្បង​នៃ​ការសាងសង់​។

​ជាការ​ពិតណាស់​ThePoint​គឺជា​មជ្ឈមណ្ឌល​ទំនើប​ថ្មី​មួយបែប​ផ្សេងទៀត​សម្រាប់​ផ្គត់ផ្គង់​ការិយាល័យ ការធ្វើការងារ​កា​រស​ម្រាក​កម្សាន្ត​ការទិញ​ទំនិញ​គ្រប់​ប្រភេទ​និង​ជា​កន្លែង​ទទួលទាន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ជាច្រើន​។​ThePoint​គឺជា​គម្រោង​អគារ​ការិយាល័យ​និង​ផ្សារ​សហគមន៍​ដំបូង​គេ​បង្អស់​ដែល​ត្រូវបាន​វិនិយោគ​រួមគ្នា​ដោយ​វិនិយោគិន​ក្នុងស្រុក​វ័យក្មេង​ជាច្រើន​នាក់​រួមបញ្ចូល​គ្នា​ដើម្បី​កសាង​អគារ​ការិយាល័យ​បែប​ទំនើប​ដែល​បាន​បោះទុន​វិនិយោគ​សរុប​ប្រមាណ​៧​លាន​ដុល្លារ​អាមេរិក​ដោយ​មិនទាន់​រាប់បញ្ចូល​តម្លៃ​ដី​សាងសង់​ឡើយ​។​

​គួររំលឹកថា​៖​មជ្ឈមណ្ឌល​សហ​គ​មធុ​រ​កិច្ច​និង​អគារ​ការិយាល័យ​THEPOINT​បាន​ត្រូវ​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៨​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​នៃ​ក្រសួងបរិស្ថាន​។​មជ្ឈមណ្ឌល​នេះ​គ្រោង​នឹង​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ចោ​ង​ឆ្នាំ​២០១៩​នេះ​៕S/

​ចំណងជើង​រូបថត​៖​មជ្ឈមណ្ឌល​ThePoint​បណ្តុំ​សហគមន៍​ធុរកិច្ច​តម្លៃ​៧​លាន​ដុល្លារ​បើក​ដំណើរការ​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​២១​ខែសីហា ឆ្នាំ​២០១៩(​រូប​៖​សុផល​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ