យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ផ្តោត​សំខាន់​លើ​ប្រធាន​ចំនួន​ពីរ​

399
ចែករម្លែក

ដោយ:ពៅ និមល​/​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់ជាតិ​មួយ ស្តីពី​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​(CTIS) ឆ្នាំ​២០១៩-២០២៣ ដែល​យុទ្ធសាស្ត្រ​នេះ​ផ្តោត​សំខាន់​លើ​ប្រធានបទ​ចំនួន​ពីរ​គឺ ១.​ការពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការវិវត្ត​ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) និង​ទី​២.​ការទាញយក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី ជាពិសេស​សេវាកម្ម និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ (Industrial Revolution 4.0)​។​

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅក្នុង​ពិធី​បើក​សិក្ខាសាលា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​នេះ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី វ​ដោយ​មានការ​អ​ញ្ញើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​អន្តរក្រសួង តំណាង​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ និង​វិស័យ​ឯកជន​ប្រមាណ​ជាង​១០០​នាក់ បាន​មានប្រសាសន៍ថា លក្ខណៈពិសេស​នៃ CTIS គឺ​ការតភ្ជាប់​វិស័យ​ពាណិជ្ជកម្ម​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​រួមមាន យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ឆ្នាំ​២០១៩-២០២៣ និង​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០​។

ក្នុងនោះ លោក​បាន​បញ្ជាក់ថា CTIS នៅ​ឆ្នាំ​២០១៩ មិនមែនជា​ឯកសារ​ផ្ដាច់មុខ​របស់​ក្រសួងពាណិជ្ជកម្ម​ទេ ប៉ុន្តែ​សម្រាប់​អន្តរក្រសួង​ដោយសារតែ​ពាណិជ្ជកម្ម គឺជា​បញ្ហា​អន្តរ​វិស័យ​ដែល​ទាមទារ​ឲ្យ​តួអង្គ​ពាក់ព័ន្ធ ចូលរួម​សហការ​អនុវត្ត​ន៍​ទាំងអស់គ្នា ទើប​អាច​សម្រេច​នូវ​គោលដៅ​នៃ​យុទ្ធសាស្ត្រ​នេះ​បាន​។​

លោក ប៉ាន សូរ​ស័ក្តិ សង្ឃឹមថា CTIS នឹង​ផ្ដល់ជូន​សកម្ម​ភាពជា​គោលនយោបាយ​ច្បាស់លាស់ សម្រាប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​អនុវត្ត និង​ធ្វើការ​អំពាវនាវ​ឱ្យ​សហការ​ជិតស្និត ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ធានា​ការធ្វើ​ពិពិធ​កម្ម​កំណើន​សេដ្ឋកិច្ច និង​ការបង្កើន​ឧត្តមភាព​ជូន​ប្រជាពលរដ្ឋ សំដៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់រ​ដ្ឋា​ភិ​បាល និង​គោលដៅ​អភិវឌ្ឍន៍​របស់​កម្ពុជា​ប្រកបដោយ​ចីរភាព​។​

យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩-២០២៣ ត្រូវ​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​នូវ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម (Aid-for-Trade) នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាល​ដើមខែ​កក្កដា​កន្លងទៅ​។ យុទ្ធសាស្ត្រ​ថ្មី​នេះ ចែកចេញជា​១២​ជំពូក ដែល​សុទ្ធសឹងតែ​ជា​ចំណុច​សំខាន់ៗ និង​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ជាក់ស្ដែង​សម្រាប់​កម្ពុជា​នៅក្នុង​បរិបទ​បច្ចុប្បន្ន មានដូចជា​៖ គោលនយោបាយ​ពាណិជ្ជកម្ម និង​កិច្ចចរចា​ក្នុង​តំបន់​, ពាណិជ្ជកម្ម ការចាកចេញ​ពី​ប្រទេស LDC និង​គុណភាព​នៃ​កំណើន​, ជំនាញ ការអប់រំ និង​ការបណ្តុះបណ្តាល​សម្រាប់​កំណើន​, កិច្ច​សម្រួល​ពាណិជ្ជកម្ម​, ភ័ស្តុភារ​ពាណិជ្ជកម្ម​, ការប្រកួតប្រជែង បរិយាកាស​ធុរកិច្ច ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​កម្ម​សិ​ទិ្ធ​បញ្ញា​, ស្តង់ដារ និង​រចនាសម្ព័ន្ធ​គុណភាព​, ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ​នៃ​កសិឧស្សាហកម្ម សម្រាប់​នាំចេញ​, ឧស្សាហកម្ម​ធុន​ស្រាល សម្រាប់​ការធ្វើ​ពិពិធ​កម្ម​នាំចេញ​, ពាណិជ្ជកម្ម​សេវាកម្ម​, ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​សេដ្ឋកិច្ច​ឌីជីថល និង​ឧស្សាហកម្ម ៤.០៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម