ស្លាប់​និង​របួសធ្ងន់​ម្នាក់​ដោយសារ​បើក​ម៉ូតូ​ទាក់​ដៃ​ខ្ទាតចូល​កង់ឡាន​

620
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ស្លាប់​និង​របួសធ្ងន់​ម្នាក់ ដោយសារ​បើក​ម៉ូតូ​ទាក់​ដៃ​ខ្ទាតចូល​កង់ឡាន​។ ហេតុការណ៍​កើតឡើង​កាលី​ម៉ោង​៦​ទៀបភ្លឺ ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ផ្លូវបំបែក​ចូលទៅ​ឃុំ ស្ថិតក្នុង​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោ័​ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​: ជនរងគ្រោះ​រងរបួស​ធ្ងន់​មានឈ្មោះ សុង បេឡា ភេទ​ប្រុស​២៨​ឆ្នាំ លំនៅ​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោ ភ័ណ ជា​បុគ្គលិក​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​។ ចំណែក​អ្នកស្លាប់​មានឈ្មោះ​តាន់ ឌឿ​ន ភេទ​ប្រុស​អាយុ​៧៦​ឆ្នាំ លំនៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​

​នៅ​មុនពេល​កើតហេតុ​នោះ ឈ្មោះ តាន់ ឌឿ​ន បាន​បើក​ម៉ូតូ ម៉ាក​ហុងដា​ឆា​លី ចេញពីផ្ទះ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ពេល​បើក​ដល់​ចំណុច កើតហេតុ​ផ្លូវបំបែក ក៏បាន​បត់​ឆ្វេង​ទៅ​ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ​។ ខណៈនោះ​ក៏មាន​ម៉ូតូ​ម៉ាក​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ដែល​បើក​ដោយ​ឈ្មោះ​សុង បេឡា បើក​ស្រប​ទិស​គ្នា​ពី​ពីក្រោយ ។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏​បើក​ឡើង​វ៉ា បាន​ទាក់​និង​ដៃចង្កូត​ម៉ូតូ​ជនរងគ្រោះ បណ្តាល​ឲ្យ ដួល​ខ្ទាត​ទៅលើ​ទ្រូង​ថ្នល់ ហើយ​ពេលនោះ​ក៏មាន​រថយន្ត​១​គ្រឿង មក​កិន​ពីលើ​ចំពាក់ កណ្តាល​ខ្លួន ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​។ ចំណែក​ឈ្មោះ​តាន់ បេឡា​ដួល​ទៅលើ​ចិញ្ចើមថ្នល់​រងរបួស​ធ្ងន់​បាក់ឆ្អឹង​ស្លាប ប្រ ចៀវ ត្រូវបាន​សមត្ថកិច្ច​ជួយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា ជប៉ុន​- មង្គល​បូរី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម